.options_group.pricing.show_if_simple.show_if_external.hidden { display: block !important; }

អ្នកដឹកនាំល្អ ១៤០០០៛

ប្រែសម្រួល/រៀបរៀងដោយ:
ISBN:
 9789924509196
បោះពុម្ភៈ និង​ ចែកចាយ:
បោះពុម្ពលើកទី: 1
ថ្ងៃខែឆ្នាំបោះពុម្ភ:  កញ្ញា/២០១៦
ទំព័រ: ២០០
Views: 326
Availability: In stock

Description

មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់ឱ្យខ្លួនឆ្លាត ដើម្បីបានរស់នៅដើរឱ្យទាន់
សង្គមស៊ីវិល័យ សង្គមទំនើបជឿនលឿន និងការវិវឌ្ឍនៃពិភពលោក និងដើម្បី
ឱ្យគេអាចដោះស្រាយបញ្ហាប្រឈមនានា អាចបង្កើតឱកាស ផ្លាស់ប្តូរ ឬវិវឌ្ឍខ្លួន
ឱ្យទាន់ ឬបានមុនសភាពការណ៍ប្រែប្រួលនៃពិភពលោក។ មនុស្សឆ្លាតតែងតែ
ផ្លាស់ប្តូរបានមុនសភាពការណ៍នៃការប្រែប្រួលពិភពលោក ឬហៅថាជាម្ចាស់នៃ
ការផ្លាស់ប្តូរ រីឯមនុស្សឆោតល្ងង់តែងតែត្រូវបានលិចលង់នៅក្នុងការប្រែប្រួលនៃ
ពិភពលោក ឬហៅថាជាខ្ញុំកញ្ជះនៃការផ្លាស់ប្តូរ។

មនុស្សាឆ្លាត គឺជាមនុស្សដែលចេះប្រសប់ក្នុងការដោះស្រាយរាល់បញ្ហា
ប្រឈមនៅចំពោះមុខ តែងអាចប្រែក្លាយបញ្ហាឱ្យទៅជាឱកាស ឬជាប្រយោជន៍
តែងចេះកែខៃសេចក្ដីដែលមានភាពមិនច្បាស់ឱ្យទៅជារឿងងាយស្រួល តែង
ជួយកិច្ចការផ្ទៃក្នុងប្រទេសជាតិ សង្គម គ្រួសារ សហគមន៍បានយ៉ាងល្អប្រសើរ
ដោយភាពវៃឆ្លាតរបស់ខ្លួន។ មនុស្សឆ្លាតទោះទៅទីន្លែងណា តែងមានអ្នកផង
ទាំងពួងស្វាគមន៍ជានិច្ច។ មនុស្សឆ្លាត ពេលមានអាសន្នអន់ក្រអ្វីកើតឡើងតែង
មានអ្នកផងជួយយកអាសាជានិច្ច ដោយការស្រឡាញ់ រាប់អាន ចូលចិត្តនូវភាព
ប៉ិនប្រសប់របស់គេ ដែលធ្វើឱ្យគេមានប្រជាប្រិយភាព ល្បីល្បាញគ្រប់ទិសទី។

សំណួរសួរថាតើធ្វើយ៉ាងណាដើម្បីឱ្យក្លាយជាមនុស្សឆ្លាត? មនុស្សឆ្លាត
មានកត្តាពីរយ៉ាងគឺទី១ ឆ្លាតពីកំណើត និងទី២ឆ្លាតដោយបានអប់រំបន្ថែម។
មនុស្សដែលមានភាពវៃឆ្លាតពីកំណើត គឺកម្រនឹងមានណាស់ តែបើមានវិញ គឺ
ជាមនុស្សអស្ចារ្យ អច្ឆរិយបុគ្គល មានចក្ខុវិស័យ មានទេពកោសល្យ មានដុង
មានភាពឆ្លៀវឆ្លាតក្នុងការសិក្សា និងកិច្ចការងារផ្សេងៗ ដែលមនុស្សធម្មតា
ពិបាកនឹងធ្វើដូច។ ជាសត្យានុម័តិ មនុស្សឆ្លាតពីកំណើត តួយ៉ាងដូចជាព្រះ
សម្មាសម្ពុទ្ធ ព្រះអង្គមានភាពវៃឆ្លាតពីកំណើតមករាល់កិច្ចការងារសព្វសារពើ គឺ
ព្រះអង្គតែងដោះស្រាយបានយ៉ាងធូរ ងាយស្រួលជាងបុគ្គលណាៗទាំងអស់។

គ្មានអ្វីដែលព្រះអង្គមិនអាចដោះស្រាយបាននោះទេ កិច្ចការងារអ្វីក៏ដោយគ្រាន់
តែព្រះអង្គបានឃើញក៏កាត់សេចក្ដីយល់បានយ៉ាងជ្រាលជ្រៅ ដោយបញ្ញាចក្ខុ
តាំងពីកំណើតមក។ កត្តាទាំងនេះសរបញ្ជាក់ឱ្យឃើញថា មិនមែនបានមកដោយ
ស្រួលៗនោះទេ គឺបានមកដោយការសន្សំពីជាតិមុនៗៗ រាប់ទាំងជាតិដែលព្រះ
អង្គចាប់បដិសន្ធិផងដែរ ទើបក្លាយជាមនុស្សអស្ចារ្យ ឬមនុស្សឆ្លាតបាន។

ទី២ ឆ្លាតដោយការកសាងឡើង។ បើទោះជាយើងកើតមកមិនបានភ្ជាប់
មកនូវបារមីពីជាតិមុនៗៗមកជាមួយខ្លួនក៏ដោយ ក៏សូមកុំអស់សង្ឃឹមអី។ យើង
បានកើតមកជាមនុស្សរាប់ថាសំណាងវិសេសវិសាលទៅហើយដោយមានបេះដូង
និងខួរក្បាលជាវត្ថុទិព្វសម្រាប់ផ្ទុកថាមពល និងភាពវៃឆ្លាតគ្មានដែនកំណត់ ត្រឹម
តែភាពឆ្លាតវៃគឺថាយើងអាចកសាងឱ្យវាកើតមានឡើងបាននៅក្នុងជាតិនេះ ព្រោះ
បញ្ញា ឬភាពវៃឆ្លាតនេះគឺវាកើតចេញពីការស្ដាប់ ការអាន ការសង្កេត ការពិនិត្យ
ការគិតត្រិះរិះពិចារណាហេតុ និងផល។ យើងអនុវត្តគោលការណ៍ទាំងនេះកាន់
តែច្រើន និងខ្លាំងពេលណា យើងនឹងក្លាយជាមនុស្សឆ្លាតពេលនោះ។ ការស្ដាប់
ច្រើន ការអានច្រើន ការសង្កេតដោយយកចិត្តទុកដាក់ច្រើន ការពិនិត្យល្អិតល្អន់
ច្រើន ព្រមទាំងការត្រិះរិះពិចារណាច្រើននឹងចម្រើនបញ្ញាជាក់ជាមិនខាន។ យ៉ាង
ណាដើម្បីឱ្យបានអានច្រើន គិតត្រិះរិះចារណាច្រើនឱ្យកើតនូវបញ្ញា ខ្ញុំបាន
សម្រេចចិត្តរៀបរៀង ចងក្រងសៀវភៅ “មនុស្សឆ្លាត” ទុកជាមាគ៌ាសម្រាប់មិត្ត
អ្នកសិក្សាបានសិក្សាឈ្វេងយល់ និងបានរៀនគិតពិចារណាដើម្បីឱ្យកើតបញ្ញា
និងកើនប្រាជ្ញាដែលមិត្តអ្នកអានមានស្រាប់ថែមទៀត។

ជាទីបញ្ចប់នេះ ខ្ញុំសង្ឃឹមថាសៀវភៅ “មនុស្សឆ្លាត” មួយក្បាលនេះអាច
ជួយដល់ស្មារតីក្នុងការអាន ដើម្បីក្រេបជញ្ជក់យកនូវអត្ថរស អត្ថន័យ សេចក្ដី
ខ្លឹមសារនៃសៀវភៅនេះបានមួយផ្នែកដែរ ពិសេសសម្រាប់ជាជំនួយដល់សិស្ស
និស្សិត មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងគ្រហស្ថ និងបព្វជិតដែលបានអាននូវ
សៀវភៅនេះក៏ជាចន្លុះសម្រាប់បំភ្លឺផ្លូវឱ្យឃើញនូវត្រើយនាយបានយ៉ាងប្រត្យក្ស
ផងដែរ។ វាមិនមែនជាស្នាដៃឯកទេ វាតែងតែមានការលើសលស់ ខ្វះខាត
ដោយអចេតនាជាមិនខាន ដូច្នេះខ្ញុំសូមចូលខ្លួនមកដើម្បីឱ្យកវី បណ្ឌិត កោវិទ
ទាំងឡាយជួយកែលម្អ និងជួយស្ថាបនាផងដោយសេចក្ដីសោមនស្សជាទីបំផុត។

Facebook Comments

Product View Counter

Today 327
Yesterday 218
Last Week 2837
Total 130590