.options_group.pricing.show_if_simple.show_if_external.hidden { display: block !important; }

THE LEADER IN YOU ២០០០០៛

ប្រែសម្រួល/រៀបរៀងដោយ:
ISBN:
9789996327759
បោះពុម្ភៈ និង​ ចែកចាយ:
បោះពុម្ពលើកទី: 1
ថ្ងៃខែឆ្នាំបោះពុម្ភ:  មេសា/២០១៥
ទំព័រ:
Views: 280
Availability: In stock

Description

ពាក្យថា “អ្នកដឹកនាំ” សំដៅន័យថា “អ្នកដឹកមុខគេ” និង “អ្នកនាំមុខគេ”
ប្រកបដោយទស្សនវិស័យ និងមានឆន្ទៈខ្ពស់ក្នុងការដឹកនាំឆ្ពោះទៅមុខ ហើយមិន
មែនមានន័យថា ទាល់តែយើងមានកងពល កងទ័ព មានក្រុមហ៊ុន ស្ថាប័ន
អង្គភាពអង្គការ ឬក្រុមមនុស្ស…ដែលយើងដឹកនាំ ទើបគេហៅថា “អ្នកដឹកនាំ”
នោះទេសូម្បីតែយើងដឹងនាំខ្លួនឯងក៏គេហៅថា “អ្នកដឹកនាំ” ដែរ។ ដូចពាក្យ
ចាស់ពោលថា “ដើម្បីដឹកនាំអ្នកដទៃ ក្រុមហ៊ុន ស្ថាប័នតូចធំ អង្គភាព សមាគម
សហគមន៍ ក្រុមគ្រួសារ…បាន លុះត្រាតែអ្នកដឹកនាំខ្លួនឯងឲ្យបានល្អ និងជាគំរូជា
មុនគេសិន”។ ដូច្នេះអ្នកដែលត្រូវដឹកនាំមុនគេ និងចម្បងជាងគេនោះគឺដឹកនាំខ្លួន
ឯងសិន។ ហេតុអីខ្លួនយើងតែម្នាក់ចាំបាច់ត្រូវដឹកនាំធ្វើអី? អ្នកដែលមានទស្សនៈ
បែបនេះកំពុងតែបង្កើតការយល់ច្រឡំដ៏ធំមួយនៅក្នុងឆាកជីវិតហើយ។ នៅក្នុង
ខ្លួនមនុស្ស មានមនុស្សពីរប្រភេទដែលត្រូវការឲ្យយើងជាអ្នកចង្អុលបង្ហាញ និង
ដឹកនាំពួកវា បើពុំនោះទេពួកវានឹងដឹកនាំជីវិតរបស់យើងទៅកម្ទេចចោលឲ្យខ្ទេច
ខ្ទីអស់ រស់នៅដោយគ្មានគោលដៅនិងគ្មានន័យខ្លឹមសារអ្វីទាំងអស់ ជាពិសេស
យើងត្រូវរកបុព្វហេតុនៃការរស់នៅឲ្យជីវិតមិនឃើញ ឬមិនបាន។ តើមនុស្សពីរ
នាក់នោះជានរណា? ខ្ញុំសូមបញ្ជាក់ថាមនុស្សពីរនាក់នោះគឺអាចជាខ្ញុំកញ្ជះដាច់
ថ្លៃរបស់យើង បើយើងចេះប្រើ និងដឹកនាំវា ហើយវាក៏អាចជាចៅហ្វាយនាយដ៏
ល្អរបស់យើងដែរ បើយើងមិនចេះប្រើ និងដឹកនាំវា។ តាមធម្មជាតិ បើយើងមិន
ដឹកនាំវាទេ វានឹងដឹកនាំជីវិតរបស់យើងជាមិនខាន។ ដូច្នេះក្នុងនាមយើងជាម្ចាស់
ជោគវាសនាត្រូវតែដឹកនាំនាវាជីវិតមួយនេះទៅកន្លែងណាដែលយើងចង់ដឹកនាំ
ទៅ។

ដោយមើលឃើញថាមនុស្សជាច្រើននៅជុំវិញពិភពលោករស់នៅដោយគ្មាន
គោលដៅពិតប្រាកដ មិនស្គាល់ខ្លួនឯងជានរណា មកពីណា ទៅកន្លែងណា
ហើយត្រូវរស់នៅដើម្បីអ្វី តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យជីវិតរស់នៅប្រកបដោយ
សុភមង្គលក្នុងក្រុមគ្រួសារ និងតម្រូវការផ្សេងៗទៀត ទើបលោកដេល ខាណឺហ្គី
ចងក្រង និងរៀបរៀងនូវសៀវភៅ “អ្នកដឹកនាំក្នុងខ្លួន” ទុកជាគតិឲ្យមនុស្សជាតិ
ទូទាំងពិភពលោក បានសិក្សាស្វែងយល់ និងរកឲ្យឃើញអ្នកដឹកនាំក្នុងខ្លួនដើម្បី
ដឹកនាំជីវិតឆ្ពោះទៅរកត្រើយនៃការរីកចម្រើន និងសុភមង្គលដែលជាបំណង
្រាថ្នាមនុស្សគ្រប់រូប។

សូមអានសៀវភៅនេះដោយក្តីរីករាយ ហើយបើអ្នកគិតថាវាមានប្រយោជន៍
ដល់ជីវិត សូមចែករំលែកទៅដល់មនុស្សដែលអ្នកស្រឡាញ់ផង សូមឲ្យទទួល
បានអ្វីដែលអ្នកទាំងអស់គ្នាចង់ដូច បំណងប្រាថ្នារៀងៗខ្លួន។

Facebook Comments

Product View Counter

Today 281
Yesterday 380
Last Week 2465
Total 131212