.options_group.pricing.show_if_simple.show_if_external.hidden { display: block !important; }

ភាពខុសគ្នារវាងអ្នកបរាជ័យ និងអ្នកជោគជ័យ

ប្រែសម្រួល/រៀបរៀងដោយ:
ISBN:
9789924512103
បោះពុម្ភៈ និង​ ចែកចាយ:
បោះពុម្ពលើកទី: 1
ថ្ងៃខែឆ្នាំបោះពុម្ភ:  មេសា/២០១៧
ទំព័រ: ២២០
ចំនួនទស្សនា: 519
Availability: In stock

Description

គំនិតគឺជាកំណើតនៃអ្វីៗទាំងអស់របស់មនុស្ស។ កើតជាមនុស្សក៏ ដោយសារគំនិត កើតជាសត្វក៏ដោយសារគំនិត កើតជាទេវតាឥន្ទព្រហ្មក៏​
ដោយសារគំនិត បានក្លាយជាព្រះពុទ្ធត្រាស់ដឹងធម៌អាថ៌ក៏ដោយសារគំនិត
ធ្លាក់នរកអវិចីក៏ដោយសារគំនិតដែរ។ ដូច្នេះគំនិតគឺជាប្រភពនៃអ្វីៗទាំងអស់។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា “គំនិតគឺជាប្រធាននៃសភាវៈទាំងឡាយ”។
ដូចពំនោលមួយឃ្លាបានពោលថា “គំនិតខ្ញុំកើត កំណើតខ្ញុំមាន”។ ពំនោលនេះ
មានន័យថាបើយើងមានគំនិតគឺការគិតត្រូវ (សម្មាសង្កប្ប) នោះកំណើត
របស់យើងក៏មានតាមគំនិតនោះដែរ ប៉ុន្តែបើគំនិតរបស់យើងមិនកើតទេ កំណើត
ក៏មិនដុះដែរ។

យើងតែងឮពាក្យគេថានិយាយថា “មនុស្សនេះអន់ចរិត អត់គំនិតបាន
ជារកស៊ីគ្មានកំណើត” និងពាក្យថា “កូនគេឆ្លាតមែន គេមានគំនិតចឹងទើប
គេមាន”។ ពាក្យទាំងពីរល្បះខាងលើនេះសបញ្ជាក់ឱ្យឃើញថា អ្នករកស៊ីមាន
បានក្លាយជាអ្នកមាន សេដ្ឋី និងមហាសេដ្ឋីគឺមកពីគំនិតគិតត្រូវ។ ឯអ្នករកស៊ីបានត្រឹមតែឆ្អែតមួយក្រពះ មិនអាចក្លាយជាអ្នកមាននឹងគេក៏មកពីគំនិតអន់ដែរ។
តើអ្នកឆ្ងល់ទេថាតើហេតុអ្វីបានជាមនុស្សជាតិដូចតែគ្នាសោះមានជោគ
វាសនាខុសគ្នា អ្នកខ្លះមាន អ្នកខ្លះក្រ និងអ្នកខ្លះទៀតមធ្យម? អ្នកធ្លាប់គិត
ពីរឿងនេះទេ? រឿងមាន ក្រ និងមធ្យមមិនមែនមកពីព្រហ្មលិខិតដូចមនុស្ស
ទូទៅនិយាយនោះឡើយ។ រឿងនេះកត្តាចម្បងគឺមកពីគំនិត មិនមែនមកពី
ព្រហ្មលិខិតទេ។

តើពួកអ្នកមាន (អ្នកជោគជ័យ) និងពួកអ្នកក្រ (អ្នកបរាជ័យ) ពួកគេ
គិតខុសគ្នាយ៉ាងម៉េចបានជាអ្នកខ្លះជោគជ័យ និងអ្នកខ្លះទៀតបរាជ័យ? ជា
ធម្មតា អ្នកជោគជ័យតែងគិតអ្វីប្លែកៗ ធ្វើអ្វីប្លែកៗ គិតវិជ្ជមានៗ ទើបគេ
ជោគជ័យ។ ឯអ្នកបរាជ័យវិញតែងតែគិត និងធ្វើអ្វីដដែលៗ ប្រើវិធីតែមួយធ្វើ
គ្រប់រឿង ធ្វើរាក់ៗ ធម្មតាៗ និងគិតអវិជ្ជមានៗ ទើបនាំឱ្យគេបរាជ័យ។ ម្យ៉ាងទៀត អ្នកជោគជ័យតែងគិត និងធ្វើអ្វីៗដែលអ្នកបរាជ័យគិតមិន
ដល់។ គេតែងតែគិត និយាយ និងធ្វើនូវអ្វីដែលគេចង់បាន និងត្រូវការរាល់
ថ្ងៃ។ ឯអ្នកបរាជ័យតែងតែគិត និយាយ និងធ្វើនូវដែលខ្លួនមិនចង់បាន និង
ត្រូវការរាល់ថ្ងៃ ទើបគេទទួលបានលទ្ធផលដូចសព្វថ្ងៃគឺលទ្ធផលដែលមិនត្រូវ
ការ និងចង់បាននេះឯង។ ពេលខ្លះគេគិតមិនដល់ ហើយពេលខ្លះទៀតគេ
គិតត្រូវដែរ តែមិនធ្វើ។ ដូច្នេះគំនិតគឺជារឿងសំខាន់ណាស់ ព្រោះវាជាអ្នក
ធ្វើឱ្យជីវិតជោគជ័យ ឬបរាជ័យបាន។ គំនិតគឺជាការចាប់ផ្ដើមនៃភាពជោគ-ជ័យ ឬបរាជ័យ។

អ្នកនឹងបានយល់កាន់តែច្បាស់ នៅពេលអ្នកបានអានសៀវភៅនេះដែល
នឹងបង្ហាញអ្នកឱ្យយល់កាន់តែច្បាស់នូវគំនិតរបស់អ្នកជោគជ័យ និងគំនិត
របស់អ្នកបរាជ័យជាមិនខាន។

សូមអានដោយយកចិត្តទុកដាក់ ដើម្បីទទួលយកគំនិតទស្សនៈទាំង
នេះទៅពិចារណា ឬទុកជាគតិដើម្បីបំភ្លឺផ្លូវធ្វើដំណើរឆ្ពោះទៅកាន់ជីវិតមួយ
ដែលលោកអ្នកចង់បាន និងត្រូវការតាមសេចក្តីប្រាថ្នារៀងៗខ្លួន។

Facebook Comments

Product View Counter

Today 520
Yesterday 218
Last Week 2837
Total 130591