.options_group.pricing.show_if_simple.show_if_external.hidden { display: block !important; }

តេងស៊ាវពីង Deng Xiaoping ៛១៦,០០០

ប្រែសម្រួល/រៀបរៀងដោយ:
ISBN:
9789924509455
បោះពុម្ភៈ និង​ ចែកចាយ:
បោះពុម្ពលើកទី: 1
ថ្ងៃខែឆ្នាំបោះពុម្ភ:  មករា​/២០១៨
ទំព័រ:  ២២០
ចំនួនទស្សនា: 883
Availability: In stock

Description

កិត្យានុភាព

 

សិល្បៈនយោបាយ និងគតិបណ្ឌិតរបស់តេង ស៊ាវពីងមានលក្ខណៈពិសេស និងបាននាំមកនូវជោគជ័យជាច្រើន។ នៅក្រៅប្រទេស គេស្គាល់តេង ស៊ាវពីងថាជា “បុរសដែលមានមាឌតឿទាប តែមិនអាចផ្ដួលរំលំបាន”  នៅក្នុងប្រទេសចិនលោកត្រូវបានប្រសិទ្ធនាមថាជា “អគ្គស្ថាបត្យករ”នៃដំណើរការកែទម្រង់ បើកទ្វារទំនើបកម្ម។ ម៉ៅ សេទុង ធ្លាប់បានចាត់ទុកលោកជា“ឧត្តមប្រឹក្សា” ដូចតួអង្គខុង ម៉េងក្នុងរឿងសាមកុកដែរ។ តាមការពិត តេង ស៊ាវពីងមិនដែលទទួលយកតួនាទីជាប្រមុខម្ដងណាទេ សូម្បីនៅពេលលោកក្ដោបក្ដាប់អំណាចទាំងស្រុងក៏ដោយ ប៉ុន្ដែលោកនៅតែមានមធ្យោបាយគ្រប់គ្រាន់ ដើម្បីកាច់ចង្កូតនាវាប្រទេសចិនក្នុងដំណើរឆ្ពោះទៅមុខជានិច្ច។

តេង ស៊ាវពីងជាមនុស្សដែលប្រកបដោយសុទិដ្ឋិនិយម អង់អាច ក្លាហាន ឈ្លាសវៃ និងហ៊ានទទួលស្គាល់ការពិត។ ក្នុងចលនា “មហាលោតផ្លោះ” នាឆ្នាំ1958-1961 ដែលបានបំផុសឱ្យមានការបង្កើតសហគមន៍ប្រជាជន និងជំរុញឧស្សាហកម្មជនបទនោះ ក្នុងឋានៈជាអគ្គលេខាបក្ស លោកជាថ្នាក់ដឹកនាំតែម្នាក់គត់ដែលមើលឃើញនូវកំហុសឆ្គង និងចេញមុខទទួលខុសត្រូវ។

ក្នុងជីវិតនយោបាយរបស់ខ្លួន តេង ស៊ាវពីងធ្លាប់បានរងគ្រោះជាច្រើនលើកក្នុងយុទ្ធនាការសម្រិតសម្រាំងផ្ទៃក្នុង។ លោកបានធ្លាក់ពីតំណែងបីដង តែបានឡើងកាន់តំណែងវិញទាំងបីដង។ ពេលដែលមានអំណាចក្នុងដៃហើយ លោកតែងតែធ្វើឱ្យសិល្បៈនយោបាយរបស់លោកកាន់តែបង្ហាញនូវឥទ្ធិពល និងប្រសិទ្ធភាពយ៉ាងខ្លាំងក្លាជាទីបំផុត។ ឆ្លងតាមបទពិសោធន៍ តេង ស៊ាវពីងបានកាន់អំណាច​ និងរក្សាអំណាចបានរឹងមាំ ជាពិសេសក្នុងបរិបទនយោបាយដែលមានការវិវឌ្ឍន៍ឥតឈប់ឈរ។ ទន្ទឹមនឹងនេះលោកក៏បានបង្ហាញនូវវិធីដកថយពីអំណាចប្រកបដោយភាពឈ្លាសវៃ គឺដកថយក្នុងជោគជ័យ និងក្នុងកិត្តិយស

តេង ស៊ាវពីងជាអ្នកនយោបាយមិនរារែកក្នុងការបោះបង់ចោលគម្ពីរនិយម ដែលបានឆ្លុះបញ្ចាំងតាមរយៈប្រសាសន៍ និងសកម្មភាពជាច្រើនរបស់លោក។

នៅឆ្នាំ1962 លោកបានថ្លែងនូវប្រយោគមួយដ៏ល្បីល្បាញគឺ “ឆ្មាស​ ឬឆ្មាខ្មៅ មិនសំខាន់ទេ ឱ្យតែវាចាប់កណ្ដុរបាន”។ ក្រៅពីនេះ នៅមានប្រសាសន៍របស់លោកច្រើនទៀត ដែលមានលក្ខណៈបង្ហាញផ្លូវដូចជា“ភាពមានបានជាកិត្តិយស  ត្រូវអនុញ្ញាតឱ្យមនុស្សមួយចំនួនក្លាយទៅជាអ្នកមានជាមុនសិន  ភាពក្រីក្រមិនមែនជាសង្គមនិយមទេ”។ តេង ស៊ាវពីងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មួយ ដែលចាកឆ្ងាយពីគោលនយោបាយរបស់បក្ស គឺ “សេដ្ឋកិច្ចទីផ្សារ”។ លោកបានថ្លែងថា “កុំគិតថាសេដ្ឋកិច្ចផែនការជាសង្គមនិយម ហើយសេដ្ឋកិច្ចទីផ្សារជាមូលធននិយម។ ផែនការ  ឬទីផ្សារគ្រាន់តែជាវិធានការប៉ុណ្ណោះសេដ្ឋកិច្ចផែនការ ឬសេដ្ឋកិច្ចទីផ្សារ មិនសំខាន់ទេ ឱ្យតែមានការអភិវឌ្ឍន៍”

ក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិភាគខាងត្បូងប្រទេស នាឆ្នាំ1992 តេង ស៊ាវពីងបានដោះស្រាយបញ្ហានេះចប់សព្វគ្រប់ដោយការកំណត់នូវទស្សនៈស្ដីពី “សេដ្ឋកិច្ចទីផ្សារសង្គមនិយម”សេដ្ឋកិច្ចទីផ្សារ និងមូលធននិយម បានក្លាយទៅជាមធ្យោបាយ និងឧបករណ៍សម្រាប់អភិវឌ្ឍកម្លាំងផលិតកម្ម។ ក្នុងការងារជាក់ស្ដែង នៅពេលថ្លែងការណ៍ តេង ស៊ាវពីងមិនប្រើប្រាស់ពាក្យស្លោករបស់បក្ស ហើយក៏មិនបង្ហាញនូវឥរិយាបថជាជនកុម្មុយនិស្ដឆ្អិនឆ្អៅ ដែលបក្សបណ្ដុះបណ្ដាលនោះទេ តែលោកលម្អៀងទៅរកភាពប្រាកដនិយមដែលជាប្រពៃណីរបស់ជនជាតិចិន។ ដោយគ្រាន់តែបន្ថែមឃ្លា “តាមលក្ខណៈពិសេសដោយឡែករបស់ប្រទេសចិន” ពីក្រោយពាក្យ “លទ្ធិសង្គមនិយម” ធ្វើឱ្យតេង ស៊ាវពីងដោះស្រាយបាននូវបញ្ហាដ៏លំបាកបំផុត ដែលចលនាកុម្មុយនិស្ដទាំងមូល ត្រូវប្រឈមមុខក្នុងសតវត្សរ៍ទី20។

ក្នុងជីវិតនយោបាយរបស់ខ្លួន តេង ស៊ាវពីងបានប្រើប្រាស់ការសម្រុះសម្រួលជាច្រើនលើក ដើម្បីដោះស្រាយវិបត្តិ និងជម្នះឧបសគ្គផ្ទៃក្នុង ក៏ដូចជាលើឆាកអន្ដរជាតិ។ ប៉ុន្ដែការសម្រុះសម្រួលរបស់លោក ដែលមតិសាធារណៈចងចាំជានិច្ចនោះ គឺលោកបានលើកឡើងនូវរូបមន្ដ “ប្រទេសមួយ របបពីរ” ដើម្បីភ្ជាប់ផែនដីមួយចំនួនឱ្យចូលមកក្នុងមាតុភូមិវិញ។ រូបមន្ដនេះត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ “ប្រទេសចិនមួយ” ដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់ តែត្រូវបានយកទៅអនុវត្តសម្រាប់ដែនដីហុងកុងជាមុន ដើម្បីជាការដកពិសោធ។ ទោះបីការដោះស្រាយបញ្ហាតៃវ៉ាន់នៅមានភាពស្មុគស្មាញក៏ដោយ ក៏លទ្ធភាពជាច្រើនកំពុងលេចឡើងជាបន្ដបន្ទាប់ ស្របតាមការប្រមើលឃើញរបស់តេង ស៊ាវពីង។

តេង ស៊ាវពីងបានបើកទ្វារប្រទេសចិនទៅកាន់ពិភពលោក និងជាអ្នកដឹកនាំតែម្នាក់គត់ ដែលប្រកាន់យកគោលការណ៍នេះ ធ្វើជាកូនសោឈានទៅរកជោគជ័យ។ លោកបានប្រកាសថា“ភាពឯកោធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ យើងត្រូវតែបើកទ្វារចំហ  ប្រការនេះមិនធ្វើឱ្យយើងបង់ខាតអ្វីទេ’’។ តេង ស៊ាវពីងបានបង្ហាញឱ្យឃើញនូវនិន្នាការធំនៃយុគសម័យ គឺសកលភាវូបនីកម្ម។ ក្នុងដំណាក់កាលសង្គ្រាមត្រជាក់ ដែលពិភពលោកត្រូវបានបែងចែកជាប៉ូលពីរ តាមបន្ទាត់មនោគមវិជ្ជានោះតម្លៃទាំងឡាយ រួមទាំងសច្ចធម៌ និងយុត្តិធម៌ ត្រូវបានវិនិច្ឆ័យដោយឈរលើស្តង់ដារពីរផ្ទុយគ្នាទាំងស្រុង…ហើយស​​ង្គ្រាមតែងតែត្រូវបានជ្រើសយកជាដំណោះស្រាយ។

«ក្នុងសមរភូមិប្រយុទ្ធ ក្រៅពីកត្តាកម្លាំងទ័ពអាវុធយុទ្ធភណ្ឌ និងភាពអំណោយផលផ្សេងៗ អ្នកណាដែលក្តាប់ច្បាស់សិល្ប៍សាស្ត្រសង្គ្រាម អ្នកនោះនឹងមានឱកាសឈ្នះច្រើនជាង បើគេជាភាគខាងខ្លាំង។ ប៉ុន្តែក៏ជាឱកាសជួយបញ្ចៀសភាពបរាជ័យច្រើនជាងដែរ សម្រាប់អ្នកដែលជាភាគីខាងខ្សោយ។ ធម្មតាជាអ្នកខ្សោយ ប៉ុន្តែ គេចផុតពីភាពបរាជ័យបាន វាក៏ស័ក្តិសមស្មើដូចជាអ្នកឈ្នះនោះដែរ»។

ប្រទេស​មួយប្រព័​ន្ធពីរ ភាពមានបាន​គឺជា​ឧត្តមភាព​ ឆ្មា​ស​ក៏​ដោយ​ ឆ្មា​ខ្មៅ​ក៏ដោយ ឱ្យ​តែ​ចាប់​កណ្តុរ​បាន​នោះគឺជា​ឆ្មា​ល្អ​ហើយ។ គោលការណ៍​របស់​យើង​គឺត្រូវ​កែប្រែ​អ្វី​ដែល​មាន​កំហុស​ ទុកឱ្យ​អតីតកាល​កន្លងផុត​ទៅ​ចុះ​…

តេង ស៊ាវពីង ​ជា​អ្នក​ម៉ាក្ស​និយម​ដ៏​អស្ចារ្យ អ្នកបដិវត្ត​ពាណិជ្ជកម្មដ៏​ពូកែ ជា​បុរស​រដ្ឋ អ្នក​យុទ្ធសាស្ត្រ​យោធា និងជា​អ្នកការទូត ជា​មគ្គុទ្ទេសក៍​ដ៏​អស្ចារ្យ​ម្នាក់​នៃ​បក្សកុម្មុយនិស្ត​ចិន វីរៈ​កងទ័ព​រំដោះប្រជាជ​ន​ចិន និង សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ជា​ស្ថាបត្យករ​ដ៏​ចំណាននៃសង្គមនិយម​ចិនក្នុង​ការបើកទ្វារ​ជើងមេឃ​ចិន និង ទំនើបកម្ម ស្ថាបនិក​ទ្រឹស្តី​ដែល​មិន​កាន់​អំណាច​កំពូល​របស់​រដ្ឋ។​

​ប្រទេស​ចិន​ជា​ប្រទេស​ដែល​មាន​វ័យ​ចំណាស់ មាន​វប្បធម៌ អារ្យ​ធម៌ និងប្រវត្តិសាស្ត្រ​យ៉ាង​សម្បូរបែប។ ជា​អកុសល ប្រទេស​ដែល​មាន​ប្រជាជន​ជាង​មួយ​ពាន់​លាន​នាក់​នេះបាននាំគ្នា​ធ្វើដំណើរ​វិលវល់​រកច្រកចេញ​មិន​ឃើញ​ជាច្រើន​ទសវត្សរ៍។ ម៉ៅ សេទុង  ត្រូវបាន​ទទួលស្គាល់ថា​ជា​មហា​បុរស​របស់​ចិន ប៉ុន្តែ​បុរសដែល​ប្រជាជន​ចិន​ចាត់ទុក​ជា​អាទិទេព​រូប​នេះក៏​មិន​អាច​នាំ​ប្រជាជាតិ​មួយ​នេះ​ឱ្យ​ចេញផុត​ពី​ភាព​វិលវល់ វក់វីដោយ​ជំនោរ​នៃ​មនោគមវិជ្ជា​នយោបាយ​បានឡើយ។ បុរស​ទាប​កន្តឿ តេង ស៊ាវពីងបាន​នាំ​ប្រជាជាតិដ៏​ច្រើន​មហិមា​លំដាប់​លេខ​១​ក្នុង​លោក​នេះឱ្យ​ឆ្លង​ផុត​ពី​ដាន​អតីត ហើយ​ធ្វើ​ទៅ​ជា​មហាអំណាច​មួយក្នុង​លោក។

 

តេង ស៊ាវពីង(1904-1994) ជាជនបដិវត្ត ជាមេដឹកនាំយោធា និងជាបិតាស្ថាបនាដំណើរការបើកទ្វារទំនើបកម្មប្រទេសចិន។ ក្នុងប្រវត្តិសាស្ត្រប្រទេសចិនសម័យទំនើប ម៉ៅ សេទុង ជាអ្នករំដោះជាតិចេញពីការជិះជាន់ សង្កត់សង្កិនរបស់មហាអំណាចបរទេស ហើយតេង ស៊ាវពីងជាអ្នករំដោះប្រទេសចេញពីភាពឯកា ឈានចូលដំណាក់កាលអភិវឌ្ឍដ៏ត្រចះត្រចង់។ នយោបាយកែទ្រមង់របស់លោក ជាករណីជោគជ័យបំផុតក្នុងការប្រឆាំងភាពក្រីក្រ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិដល់កម្រិតពុំធ្លាប់មាន ត្រួសត្រាយផ្លូវសម្រាប់ប្រទេសចិនក្លាយទៅជាមហាអំណាចមួយក្នុងចំណោមមហាអំណាចចម្បងនៃពិភពលោកនាសតវត្សរ៍ទី21។

អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយល្បីល្បាញជាច្រើនលើសកលលោក បានចាត់ទុកតេង ស៊ាវពីង «ជារដ្ឋបុរសដែលទទួលបានជោគជ័យច្រើនបំផុត» និង «ជាអ្នកសិល្បៈនយោបាយដែលតែងតែបង្កើតនូវប្រៀបឈ្នះសម្រាប់ខ្លួននៅគ្រប់កាលៈទេសៈ» ឬក៏«ស្នាដៃជាច្រើនរបស់តេង ស៊ាវពីងសម្រេចបានដោយសារសិល្បៈដ៏ប៉ិនប្រសប់បំផុត ដែលគេមិនអាចរកឃើញក្នុងវណ្ណកម្មរបស់កាល់ ម៉ាក្ស លេនីន ឬគំនិត ម៉ៅ សេទុងឡើយ»។ តើសិល្បៈនយោបាយរបស់តេង ស៊ាវពីងមានលក្ខណៈវិសេសយ៉ាងដូចម្តេច? ដើម្បីងាយស្រួលក្នុងការស្វែងយល់ យើងគួរតែធ្វើការពិនិត្យពិច័យលើទិដ្ឋភាពមួយចំនួនដែលទាក់ទងនឹងនយោបាយជាមុន។

ចក្ខុវិស័យ សិល្បៈនយោបាយ និងឆន្ទៈមោះមុត ជារូបមនុ្តដែលនាំឱ្យតេង ស៊ាវពីងឈានទៅសម្រេចជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងជីវិតនយោបាយ ប៉ុន្តែគួរបញ្ជាក់ថា ជោគជ័យ ឬជ័យជម្នះរបស់លោក ពុំមែនជាការឈ្នះចាញ់ធម្មតាទេ តែជាការនាំមកនូវស្ថិរភាព អភិវឌ្ឍ និងសុភមង្គលជូនប្រជាជន ជាការបម្រើនូវផលប្រយោជន៍ឧត្តុង្គឧត្តមនៃប្រជាជាតិ។

ជីវិតនយោបាយរបស់ តេង ស៊ាវពីងលាតសន្ធឹងក្នុងសតវត្សរ៍ទី20 ហេតុនេះ ការស្វែងយល់អំពីសិល្បៈនយោបាយរបស់លោក ក៏ជាការស្វែងយល់អំពីសម័យកាល តេង ស៊ាវពីងនិងអនាគតប្រទេសចិនផងដែរ។ សិល្បៈនយោបាយរបស់លោក ដែលគ្របដណ្តប់លើវិស័យជាច្រើន ដូចជា នយោបាយ សេដ្ឋកិច្ច យោធា និងការបរទេស ប្រាកដជាផ្ដល់នូវមេរៀនដ៏មានសារប្រយោជន៍សម្រាប់អ្នកនយោបាយគ្រប់និន្នាការ ក៏ដូចជាយុវវ័យដែលមានបំណងជ្រើសយកអាជីពនេះ៕

Facebook Comments

Product View Counter

Today 884
Yesterday 99
Last Week 2101
Total 152786
izmir escort ataköy escort beylikdüzü escort ostim escort yenimahalle escort pursaklar escort dikimevi escort Ankara escort Antalya escort bakırköy escort avcılar escort Pendik escort porno sex giresun escort balikesir escort manisa escort istanbul escort rize escort bilecik escort eskisehir escort escort raf sistemleri raf sistemleri ankara sanal ofis sanal ofis ankara bahis ideal istanbul escort ankara escort ankara escort seks hikayeleri kartal escort izmir escort kurtkoy escort alsancak escort izmir escort altyazılı porno ateşli sevişme türk seks mobil sikiş Bilyoner Canlı Bahis izmir escort