.options_group.pricing.show_if_simple.show_if_external.hidden { display: block !important; }

ជំនះភាពខ្ជិល ៛១៦,០០០

ប្រែសម្រួល/រៀបរៀងដោយ:
ISBN:
9789924509424
បោះពុម្ភៈ និង​ ចែកចាយ:
បោះពុម្ពលើកទី: 1
ថ្ងៃខែឆ្នាំបោះពុម្ភ:  ធ្នូ​/២០១៧
ទំព័រ:  ២២០
Views: 430
Availability: In stock

Description

នៅលើលោកនេះគ្មានអ្នកខ្ជិលទេ មានតែមនុស្សដែលគ្មានចំណង់! ហើយគ្មាន
អ្នកណាគ្មានចំណង់នោះទេ មានតែមនុស្សខ្ជិល។ ការពិតទៅ អ្នកណាក៏ខ្ជិលដែរ តែមនុស្ស
ឆ្លាតគេចេះខ្ជិល មនុស្សល្ងង់មិនចេះខ្ជិល។ ចេះខ្ជិលមានន័យថា ខ្ជិលត្រូវកាលវេលា មនុស្សល្ងង់ខ្ជិលខុសពេលវេលា។

ភាពខ្ជិលច្រអូស គឺជាឫសគល់នៃសេចក្តីអន្តរាយគ្រប់យ៉ាង អន្តរាយទាំង
បុគ្គល និងអន្តរាយទាំងប្រទេសជាតិ។ ភាពខ្ជិលច្រអូសបានបំផ្លាញធនធានមនុស្ស ធ្វើឱ្យបុគ្គលអន់ថយ អាប់ប្រាជ្ញា អាប់ឱនកិត្តិយស បាត់បង់តម្លៃ បាត់បង់សតិស្មារតី គ្មានសរសៃប្រឹង គ្មានទឹកចិត្តខិតខំប្រឹងប្រែង គ្មានការតស៊ូ អភិវឌ្ឍខ្លួន បង្កើនសមត្ថភាព។ ភាពខ្ជិលច្រអូសអាចសម្លាប់កម្លាំងពលកម្មទាំងឡាយដែលមាន
នៅក្នុងប្រទេសជាតិ ធ្វើឱ្យប្រទេសជាតិគ្មានការអភិវឌ្ឍ និងធ្វើឱ្យប្រទេសជាតិមាន
ភាពអន្តរាយ។

នៅក្នុងប្រទេសមួយដែលមានប្រជាជនខ្ជិលច្រអូស ប្រទេសជាតិនោះតែង
តែមានការអភិវឌ្ឍយឺតយ៉ាវជាទីបំផុត ដូចអណ្តើកបាក់ជើងអូសស្នូកទៅកាន់គោលដៅមិនរួច។ អាស្រ័យដូច្នេះហើយបានជាគណៈកម្មការក្រុមហ៊ុនយូខេនបានខិតខំ
ប្រឹងប្រែងស្រាវជ្រាវប្រមូលផ្តុំឯកសារ និងតែងនិពន្ធនូវសៀវភៅមួយក្បាលដែលមាន
ចំណងជើងថា”ជំនះភាពខ្ជិល”។ សៀវភៅនេះគឺជាឧបករណ៍មួយដែលមានសារ
សំខាន់ ជួយព្យាបាលជំងឺខ្ជិលច្រអូស និងរុញច្រានមនុស្សខ្ជិលឱ្យមានការផ្លាស់ប្តូរ។

យើងខ្ញុំសង្ឃឹមថា សៀវភៅនេះជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍ
ធនធានមនុស្ស ក៏ដូចជាកាត់បន្ថយភាពក្រីក្រ ហើយអភិវឌ្ឍប្រទេសជាតិយើង។ វាគឺជាការចាប់ផ្តើមមួយដែលអាចធ្វើឱ្យបងប្អូនមានភាពស្ទុះស្ទាស្រវាស្រទេញទៅរកការងារ ទៅធ្វើការងារ ទៅបំពេញកាតព្វកិច្ចរៀងៗខ្លួន ដើម្បីឱ្យមានការរីកចម្រើន។

Facebook Comments

Product View Counter

Today 431
Yesterday 380
Last Week 2465
Total 131215