.options_group.pricing.show_if_simple.show_if_external.hidden { display: block !important; }

ខួរក្បាលនិងការចងចាំ Brain & Memory ៛១៦,០០០

ប្រែសម្រួល/រៀបរៀងដោយ:
ISBN:
9789996327650
បោះពុម្ភៈ និង​ ចែកចាយ:
បោះពុម្ពលើកទី: 1
ថ្ងៃខែឆ្នាំបោះពុម្ភ:  សីហា/២០១៥
ទំព័រ:  ១៩០
Views: 602
Availability: In stock

Description

ខ្ញុំឮមនុស្សជាច្រើនត្អូញត្អែរអំពីខួរក្បាលមិនសូវពូកែចងចាំ
ហើយពួកគេកំពុងរកវិធីសាស្រ្តដើម្បីឲ្យខួរក្បាលមានការចងចាំ
ប្រសើរ…។ ទន្ទឹមនឹងនេះដែរ ខ្ញុំក៏បានឮសំឡេងថ្ងូរត្អូញត្អែរពីមាត់
មនុស្សជាច្រើនផ្សេងទៀតថា គេបានដិតដាម ស្នាមនៃរឿងរ៉ាវជា
ច្រើននៅក្នុងខួរក្បាល មិនដឹងធ្វើម៉េចទើបអាចបំភ្លេចបានហើយពួក
គេកំពុងរកវិធីសាស្ត្រយ៉ាងណា ដើម្បីឲ្យខួរក្បាលអាចបំភ្លេចរឿង
រ៉ាវទាំងនោះបាន។

ខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវរកចម្លើយនៃបញ្ហាទាំងពីរខាង
លើបានឃើញថា នៅលើលោកនេះពិតជាមានវិធីសាស្រ្តធើ្វឲ្យ
ខួរក្បាលមានការចងចាំបាន ទោះជាខួរក្បាលខ្សោយកម្រិតណា
ក៏ដោយ ប៉ុន្តែគ្មានវិធីណាដែលអាចធ្វើឲ្យមនុស្សបំភ្លេចបាននូវរឿង
រ៉ាវដែលបានដិតដាមជាប់នៅក្នុងខួរក្បាលនោះទេ។

ខួរក្បាលជាមជ្ឈមណ្ឌលរក្សាបានទិន្នន័យចំណេះដឹង គំនិត
ទស្សនៈ និងព័ត៌មានផ្សេងៗគ្រប់បែបយ៉ាង ហើយអង្គចងចាំរបស់
ខួរក្បាលមានទំហំ និងសមត្ថភាពធំអស្ចារ្យគ្មានដែនកំណត់។ នៅ
លើលោកនេះមិនទាន់មានអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រណាអាចផលិត
ឧបករណ៍អង្គចងចាំ (memory) ដែលមានទំហំអាចផ្ទុកទិន្នន័យ
ដែលគ្មានដែនកំណត់បាននោះទេ មានតែខួរក្បាលមនុស្សទេ ដែល
មានភាពអស្ចារ្យជាងអ្វីទាំងអស់នៅលើលោក។

ខួរក្បាលមនុស្សអាចចងចាំរឿងជាច្រើនតាំងពីដឹងក្តីរហូតដល់
ស្លាប់។ គ្មានជនណាម្នាក់មានខួរក្បាលខ្សោយការ ចងចាំនោះទេ
ប៉ុន្តែអាចមានមនុស្សច្រើនគួរសមដែរដែលមិនបានដឹងអំពីរបៀប
ធ្វើឲ្យខួរក្បាលមានការចងចាំល្អយូរអង្វែង។ ដើម្បីឲ្យខួរក្បាលមាន
ការចងចាំល្អ យើងត្រូវប្រើថាមពលនៃចិត្តដើម្បីជំរុញចរន្តអគ្គិសនី
ក្នុងខ្លួនមនុស្សតាមរយៈគ្រឿងស្រូបទាំងអស់របស់មនុស្សដើម្បីផ្តិត
និងបញ្ជូនរូបភាពចូលទៅក្នុងខួរក្បាល។ កាលណាគ្រឿងស្រូប
ព័ត៌មានចាប់យករូបភាព និងរូបារម្មណ៍បានច្បាស់នាំឲ្យខួរក្បាល
មានការចងចាំល្អ…។

សៀវភៅនេះនឹងប្រាប់លោកអ្នកអំពីរឿងរ៉ាវ ហេតុផល និង
វិធីសាស្ត្រដែលអាចធ្វើឲ្យថាមពលដួងចិត្តផ្តល់ទៅឲ្យគ្រឿងស្រូប
ដើម្បីស្រូបយក ទាញយក ផ្តិតយករូបភាព រូបារម្មណ៍ សំឡេង និង
ទិន្នន័យនៃព័ត៌មានផ្សេងចូលទៅរក្សាទុកក្នុងខួរក្បាលបានល្អ ដែល
ជាយានធ្វើឲ្យលោកអ្នករៀនសូត្រឆាប់ចាំ ងាយយល់ និងមាន
ការចេះដឹងខ្ពង់ខ្ពស់បាន។

ចង់ដឹងថាសៀវភៅនេះមានអត្ថន័យខ្លឹមសារពិស្តារលម្អិត
យ៉ាងណានោះ សូមលោកអ្នកតាមដានអានដោយរីករាយចុះ!

Facebook Comments

Product View Counter

Today 603
Yesterday 218
Last Week 2837
Total 130611