.options_group.pricing.show_if_simple.show_if_external.hidden { display: block !important; }

កុំអស់សង្ឍឹម

ប្រែសម្រួល/រៀបរៀងដោយ:
ISBN:
9789924512127
បោះពុម្ភៈ និង​ ចែកចាយ:
បោះពុម្ពលើកទី: 1
ថ្ងៃខែឆ្នាំបោះពុម្ភ:  កុម្ភៈ/២០១៧
ទំព័រ:  ២០៨
ចំនួនទស្សនា: 509
Availability: In stock

Description

រុក្ខជាតិរស់បានអាស្រ័យទឹកសន្សើម មនុស្សប្រុសស្រីមានដង្ហើម
អាស្រ័យក្ដីសង្ឃឹម។ មនុស្សយើងរស់ ឬស្លាប់គឺអាស្រ័យលើមានសង្ឃឹម ឬអស់សង្ឃឹម។ រោគដែលងាយសម្លាប់មនុស្សឱ្យស្លាប់ គឺរោគផ្លូវចិត្ត
(អស់សង្ឃឹម) ឯរោគផ្លូវកាយមិនងាយនឹងសម្លាប់យើងបានទេ ព្រោះថា
មានថ្នាំច្រើនណាស់សម្រាប់ព្យាបាលឱ្យជាបាន។ ចំណែករោគផ្លូវចិត្តក្រមានវិធីព្យាបាលណាស់ ដូច្នេះត្រូវប្រុងប្រយ័ត្នកុំឱ្យកើតរោគផ្លូវចិត្តឱ្យសោះ តែកើតហើយ គឺពិបាកព្យាបាលខ្លាំងណាស់។

ដោយយល់ឃើញថា មនុស្សស្ទើរកៅសិបប្រាំបួនភាគរយ គឺជា
មនុស្សដែលងាយនឹងបាក់ទឹកចិត្ត ឆាប់អស់សង្ឃឹម មិនចេះតស៊ូ មិនចេះ
អត់ធ្មត់នឹងបញ្ហា ដូច្នេះហើយទើបខ្ញុំខិតខំប្រឹងប្រែងសរសេរតាក់តែងសៀវភៅ
“កុំអស់សង្ឃឹម” នេះឡើងដើម្បីជាប្រយោជន៍សម្រាប់បង្ហាញផ្លូវដល់អ្នកដែលប្រាថ្នាចង់ចេះចង់ដឹងវិធីបំបាត់ការអស់សង្ឃឹមក្នុងជីវិត។

សៀវភៅនេះនឹងបានជាប្រទីបសម្រាប់លោកអ្នក ប្រសិនបើលោក
អ្នកបានអានហើយ នោះនឹងមិនឆាប់អស់សង្ឃឹមក្នុងជីវិតឡើយ។ ខ្ញុំគិតថា
ទោះជាមេរៀននៅក្នុងសៀវភៅនេះច្រើនគួរសមហើយក៏ដោយ ក៏ប៉ុន្តែ ក៏
នៅតែមិនទាន់គ្រប់គ្រាន់ដដែល ព្រោះថាជំងឺមិនមែនអាចព្យាបាលជាសះ
ស្បើយដោយថ្នាំតែមួយមុខ ឬពីរមុខនោះទេ គឺត្រូវការថ្នាំច្រើនណាស់ទើបអាចព្យាបាលជាបាន។ យ៉ាងណាមិញវិធីសាស្ត្រតែមួយ ឬពីរក៏មិន
អាចជួយលើកទឹកចិត្តដល់អ្នកអស់សង្ឃឹមឱ្យល្អប្រសើរបានដែរ។ ដូច្នេះ
តោងត្រូវការប្រើវិធីសាស្ត្រ ដំណោះស្រាយច្រើនជាងនេះទៀត ទើបមាន
ប្រសិទ្ធភាព។

ពេលខ្លះមនុស្សស្គមគ្មានកម្លាំងកំហែងក៏អាចធ្វើការងារបានសម្រេច
ព្រោះគេមានកម្លាំងចិត្ត មានហេតុផលជំរុញចិត្ត និងមានក្ដីសង្ឃឹមក្នុងជីវិត
ជានិច្ច។ ឯមនុស្សខ្លះមានកាយសម្បទាមាំមួនរឹងមាំ កម្លាំងខ្លាំងក្លា ប៉ុន្តែ
ជាមនុស្សឆាប់បាក់ទឹកចិត្ត មិនតស៊ូទៅមុខ បណ្ដោយតាមយថាកម្មគឺមិនអាចធ្វើដំណើរឆ្ពោះទៅកាន់គោលដៅជោគជ័យបានទេ។

ប្រសិនបើលោកអ្នកប្រាថ្នាចង់ឱ្យសន្ទុះទឹកចិត្ត ឆន្ទៈ ការតស៊ូ
សេចក្ដីអត់ធ្មត់ និងកម្លាំងចិត្តមិនរាថយ សូមមេត្តាអានសៀវភៅនេះឱ្យចប់
ទៅ នោះលោកអ្នកនឹងបានយល់ជាក់ច្បាស់ជាមិនខានឡើយ។
សូមជូនពរលោកអ្នកអានឱ្យបានសម្រេចបំណងប្រាថ្នាដូចការ
ប៉ងរបស់ខ្លួនកុំបីអាក់ឡើយ!

Facebook Comments

Product View Counter

Today 510
Yesterday 218
Last Week 2837
Total 130571