.options_group.pricing.show_if_simple.show_if_external.hidden { display: block !important; }

News - Single Post

ស្រឡាញ់ពិត​នៅ​ត្រង់​ណា?

កាលពីសម័យដើមមានសត្វល្អិតពីរក្បាល។ សត្វ​ទាំង​ពីរ​នោះ​មាន​ចំណុច​ដូច​គ្នា​នៅ​ត្រង់​វា​ស្រឡាញ់​ពន្លឺ​ភ្លើង​ដូច

គ្នា។ ពួក​វា​ស្រឡាញ់​ពន្លឺ​ភ្លើង​រហូតទាល់តែមិនចង់ឲ្យមានភាពងងឹតអ្វីកើតមាននៅទីណាសោះឡើយ។ សត្វល្អិត
ទាំងពីរបានដាក់ខសន្យាជាមួយពន្លឺភ្លើងថា ពួកវាទាំងពីរនឹងប្រកួតប្រជែងគ្នាធ្វើល្អចំពោះពន្លឺភ្លើង ហើយសុំឲ្យពន្លឺ
ជ្រើសយកនរណាម្នាក់ឲ្យរស់នៅជាមួយ ចំណែកពន្លឺភ្លើងក៏យល់ព្រមតាមសំណើនោះផងដែរ។

ចាប់ពីពេលនោះមក សត្វល្អិតនីមួយៗបានខំព្យាយាមយកចិត្តពន្លឺភ្លើងដូចៗគ្នាដើម្បីឲ្យពន្លឺភ្លើងពេញចិត្តនិងព្រម
រួមរស់នៅជាមួយវា។ ប៉ុន្តែពន្លឺភ្លើងនៅតែមិនអាចសម្រេចចិត្តបានថា តើនឹងត្រូវជ្រើសសត្វល្អិតណាមួយឲ្យពិត
ប្រាកដបាននៅឡើយទេព្រោះពន្លឺភ្លើងយល់ឃើញថា សត្វល្អិតទាំងពីរសុទ្ធតែស្រឡាញ់វាសើ្មៗគ្នា។ ហេតុនេះ
ទើបពន្លឺភ្លើងធ្វើដំណើរទៅរកគ្រូធ្មប់នៅឯព្រៃភាគខាងត្បូងដើម្បីឲ្យគាត់ជួយកាត់សេចក្តីថា តើវាគួរតែរួមរស់នៅ
ជាមួយនរណារវាងសត្វទាំងពីរក្បាលនេះ? គ្រូធ្មប់ក៏បានហៅសត្វល្អិតទាំងពីរមកជួបដើម្បីសម្រេចក្តីថាតើនរណា
គួរបានរួមរស់ជាមួយពន្លឺភ្លើង?

” “ពួកឯងទាំងពីរនាក់ច្បាស់ក្នុងចិត្តហើយថា ខ្លួនពិតជាចង់រួមរស់នៅជាមួយនឹងពន្លឺភ្លើងនោះ? ”
គ្រូធ្មប់លើកសំណួរ។

” “ប្រាកដហើយ! “”  សត្វល្អិតទាំងពីរឆ្លើយព្រមគ្នា។

” “ប៉ុន្តែយើងមានដំណឹងអាក្រក់មួយចង់ប្រាប់! ” ”គ្រូធ្មប់ និយាយប្រាប់ដោយសំឡេងសើ្ម…
” “ពន្លឺភ្លើងមិនត្រូវការរួមរស់ជាមួយពួកអ្នកទាំងពីរទេ! ”  ពន្លឺភ្លើងមានគូស្នេហ៍រួចទៅហើយ… ហើយគេមកសុំអង្វរ
ឲ្យយើងជួយប្រាប់ដល់ពួកឯងទាំងពីរនាក់នេះណ៎ា!” ”

““ មានន័យថាម៉េច? ” ខ្ញុំមិនព្រមទេ! សត្វទី១ ប្រកែក។
” “ពន្លឺភ្លើងមានគូស្នេហ៍រួចហើយអញ្ចឹងឬ? ” សត្វទី២ឧទាន។
” តើគូស្នេហ៍របស់ពន្លឺភ្លើងជានរណាទៅ? ” សត្វទី១ ឡូឡាបន្ត។

” “អត់ធ្មត់បន្តិចសិនទៅ!… ពន្លឺភ្លើង គេចង់សុំលុបចោលកិច្ចសន្យាដែលធ្វើជាមួយអ្នកទាំងពីរ ដែលថានឹងជ្រើស
រើសរួមរស់ជាមួយនរណាម្នាក់នោះ តើពួកឯងព្រមលុបចោលកិច្ចសន្យានេះបានដែរឬទេ? ”

” “មិនបានទេ! ”  សត្វល្អិតទី១ ជំទាស់ភ្លាម។ ឯសត្វល្អិតទី២ ហាក់នៅសញ្ជឹងគិតយ៉ាងស្ងៀមស្ងាត់ដោយរន្ធត់ពី
ដំណឹងអាក្រក់នេះ។

គ្រូធ្មប់បន្តធ្វើតេស្តអ្នកទាំងពីរ…
” “ចុះក្រែងពួកឯងថាស្រឡាញ់ពន្លឺភ្លើងខ្លាំងសម្បើមណាស់មែនទេ? ហេតុអ្វីបានជាមិនព្រមដោះលែងឲ្យពន្លឺភ្លើង
មានសេរីភាព នឹងបានទៅរួមរស់នៅជាមួយអ្នកដែលពន្លឺភ្លើងស្រឡាញ់ទៅ? ព្រោះបើឲ្យពន្លឺភ្លើងបង្ខំចិត្ត មករួម​
រស់ជាមួយពួកឯងទាំងមិនពេញចិត្តតើគេមានសេចក្តីសុខដែរឬទេ? ហេតុនេះពួកឯងអាចទ្រាំឲ្យពន្លឺភ្លើងរស់នៅ
យ៉ាងគ្មានសេចក្តីសុខអញ្ចឹងឬ? ”

” “ប៉ុន្តែពន្លឺភ្លើងបានព្រមព្រៀងជាមួយយើងហើយ ពន្លឺភ្លើងមិនអាចក្បត់សន្យាបានទេ! ”  សត្វល្អិតទី១ នៅតែ
ជំទាស់ដាច់ខាត ” ពន្លឺភ្លើងត្រូវតែតែជ្រើសយកនរណាម្នាក់ក្នុងចំណោមពួកយើងទាំងពីរប៉ុណ្ណោះ! “”

” “ប៉ុន្តែពន្លឺភ្លើងមានគូស្នេហ៍រួចហើយ! តើពួកឯងចង់ធ្វើឲ្យពន្លឺភ្លើងត្រូវរងទុក្ខសោកដោយជ្រើសយកពួកឯងណា
ម្នាក់អញ្ចឹងឬ? ” គ្រូធ្មប់ពន្យល់។

សត្វល្អិតទី២ ដែលមានទឹកមុខស្រពាប់ស្រពោន បានបង្ហើបឲ្យដឹងពីការសម្រេចចិត្តរបស់ខ្លួនទាំងឈឺចាប់ដោយ
សារតែអាណិតពន្លឺភ្លើង… ” “ណ្ហើយចុះ! ទោះបីជាខ្ញុំត្រូវឈឺចាប់យ៉ាងណា ឲ្យតែពន្លឺភ្លើងមានសេចក្តីសុខខ្ញុំព្រម
លុបកិច្ចសន្យាចោលទៅចុះ!… ”

” ប៉ុន្តែយើងមិនព្រមទេ! បើឯងព្រម គឺមានន័យថាឯងដកខ្លួនចេញ បើអញ្ចឹងពន្លឺភ្លើងត្រូវរួមរស់ជាមួយយើង! ”
សត្វល្អិតទី១ តវ៉ាទាំងត្រេកអរ ។

គ្រូធ្មប់ធ្វើមុខញឹមៗ ងាកទៅនិយាយជាមួយពន្លឺភ្លើង…
” “ឥឡូវនេះឯងមុខជាអាចសម្រេចចិត្តបានហើយពន្លឺភ្លើង!… ថាតើនរណាទៅដែលស្រឡាញ់ឯងពិតប្រាកដរវាង
សត្វល្អិតទាំងពីរនេះ? ”

ពន្លឺភ្លើងនិយាយចេញមកពីកន្លែងលាក់ខ្លួន…  ” “ប្រាកដណាស់! ខ្ញុំពិតជាអាចសម្រេចចិត្តបានហើយ!… ”

គ្រូធ្មប់ក៏បង្ហើបពីលទ្ធផលប្រឡងទៅកាន់សត្វល្អិតទាំងពីរថា…
” “រឿងដែលយើងនិយាយមកនេះគ្រាន់តែជារឿងកុហកប៉ុណ្ណោះ… ការដែលយើងនិយាយថាពន្លឺភ្លើងមានអ្នកជា
ទីស្រឡាញ់ហើយនោះ មិនមែនជាការពិតអ្វីទេ គឺគ្រាន់តែយើងចង់សាកពិសោធន៍ពួកឯងមើលប៉ុណ្ណោះ! ហើយ​ពេលនេះការសាកពិសោធន៍បានបញ្ចប់ទៅហើយ!… ”

ពន្លឺភ្លើងក៏ងាកទៅរកសត្វល្អិតទី២… ” “យើងសម្រេចចិត្តរួមរស់នៅជាមួយអ្នកឯងហើយ!… ”

” “ហេតុអីក៏ទៅជាអញ្ចឹង? ”  សត្វល្អិតទី១ នៅមិនទាន់អស់ចិត្ត…   ” “យើងគឺជាអ្នកស្រឡាញ់ឯងពិតប្រាកដ! ឯង
ឃើញទេ យើងមិនព្រមបោះបង់រូបឯងឲ្យទៅអ្នកដទៃយ៉ាងងាយៗដូចអាសត្វទី២ នោះទេ! ”

ពន្លឺភ្លើងបកស្រាយ…
” ប៉ុន្តែក្តីស្រឡាញ់របស់អ្នកឯង គឺគ្រាន់តែចង់គ្រប់គ្រងលើរូបខ្ញុំតែប៉ុណ្ណោះ…   ចំណែកមិត្តរបស់អ្នកឯង គេ
ស្រឡាញ់ខ្ញុំ!… គេមានភាពបរិសុទ្ធនៅក្នុងចិត្តក្នុងការចង់ឲ្យខ្ញុំទទួលសេចក្តីសុខ… គេហ៊ានលះបង់គ្រប់យ៉ាង
ដើម្បីឲ្យអ្នកដែលខ្លួនស្រឡាញ់មានសេចក្តីសុខ! ”

” យើងមិនព្រមទេ! យើងមិនព្រម! មិនយុត្តិធម៌ទេ! ” ”សត្វល្អិតទី១ ត្អូញត្អែរតវ៉ា។
ប៉ុន្តែពន្លឺភ្លើងបានសម្រេចចិត្តដាច់ណាត់រួចទៅហើយ។

ចាប់ពីពេលនោះមក សត្វល្អិតទី២ ក៏បានរួមរស់នៅជាមួយពន្លឺភ្លើងប្រកបដោយសេចក្តីសុខ។ គេតែងហៅវាថា“
អំពិលអំពែក” ដែលទោះជាវាទៅដល់ទីណាក៏នៅតែមានពន្លឺភ្លើងនៅជាប់ជាមួយដែរ។

រីឯសត្វល្អិតទី១ មានឈ្មោះថា មមាច ”។ ដោយសារតែក្តីស្រឡាញ់ចំពោះពន្លឺភ្លើងនេះ ធ្វើឲ្យវាហើរតាមរកពន្លឺ
ភ្លើងនៅគ្រប់ទីកន្លែងដើម្បីនាំយកពន្លឺភ្លើងមកនៅជាមួយខ្លួនដោយមិនខ្វល់ថា តើពន្លឺភ្លើងពេញចិត្ត ឬមិនពេញ
ចិត្តនោះទេ។ ហេតុនេះហើយ ទើបវាចេះតែត្រូវស្លាប់ដោយសារពន្លឺភ្លើងដែលនៅចាំដុតវាជាប្រចាំនោះឯង។លើងនេះ ធ្វើឲ្យវាហើរតាមរកពន្លឺ
ភ្លើងនៅគ្រប់ទីកន្លែងដើម្បីនាំយកពន្លឺភ្លើងមកនៅជាមួយខ្លួនដោយមិនខ្វល់ថា តើពន្លឺភ្លើងពេញចិត្ត ឬមិនពេញ
ចិត្តនោះទេ។ ហេតុនេះហើយ ទើបវាចេះតែត្រូវស្លាប់ដោយសារពន្លឺភ្លើងដែលនៅចាំដុតវាជាប្រចាំនោះឯង។

Facebook Comments

Related Posts

អត្ថប្រយោជន៍នៃការធ្វើការងារជាធីម

ដូចអ្វីដែលលោកប្រធានាធិបតីអាមេរិក រ៉ូសឺវេល បានលើកឡើងថា ការធ្វើការងារជាធីម តែងស្តែងចេញនូវលទ្ធផល ល្អប្រសើរជាជាងការធ្វើការងារតែម្នាក់ឯង។ ពេលធីមធ្វើការងារបានល្អ លទ្ធផលដែលទទួលបានក៏មានប្រសិទ្ធភាពខ្ពស់ដែរ។ ថាមពលនៃការធ្វើការរួមគ្នាដែលកើតចេញពីការរួបរួមជំនាញបទពិសោធ និងកម្លាំងលើកទឹកចិត្តនៅក្នុងធីម...

ស្វែងយល់អំពី ការ​បំពេញ​តម្រូវ​ការ​ទីផ្សារ

  នៅពេលដែលអ្នកដឹង និង​សម្រេច​ចិត្ត​ថា​ត្រូវ​ប្រកប​របរ​អ្វី​ ហើយ​អ្នក​ត្រូវ​សម្លឹង​រក​មើល​ទី​ផ្សារ​ឬ​អ្នក​ប្រើ​ប្រាស់​ ថាតើពួកគេត្រូវការ​អ្វី? គ្មានអាជីវកម្មណាដែលសម្រេចជោគជ័យដោយពុំបានបំពេញសេចក្តីត្រូវការក្នុងទីផ្សារនោះឡើយ តែមនុស្ស ជាច្រើនបែរជាភ្លេចរឿងនេះទៅវិញ។ អាជីវករថ្មីៗ តែងជ្រួលជ្រើមតែអំពីគំនិតរបស់ខ្លួន...

ហេតុអ្វីព្រះពុទ្ធមិនឲ្យភិក្ខុសង្ឃឆាន់ចង្ហាន់បន្ទាប់ពីពេលថ្ងៃត្រង់?

ឆ្លើយ: មនុស្សយើងចំនាយពេលឥតប្រយោជន៏ និងផ្តល់ភាពសំខាន់លើការបរិភោគខ្លាំងហួសពេករហូតក្លាយជាកិលេសមួយក្នុងចំណោម   កិលេសដ៏ធំរបស់មនុស្ស​ គឺបរិភោគ កាម និងកេរ្តិ៍ឈ្មោះ។ ព្រះពុទ្ធទ្រង់យល់ថា ប្រសិនបើបរិភោគដើម្បីរស់...
izmir escort ataköy escort beylikdüzü escort ostim escort yenimahalle escort pursaklar escort dikimevi escort Ankara escort Antalya escort bakırköy escort avcılar escort Pendik escort porno sex giresun escort balikesir escort manisa escort istanbul escort rize escort bilecik escort eskisehir escort raf sistemleri raf sistemleri ankara sanal ofis sanal ofis ankara ankara escort ankara escort kurtkoy escort alsancak escort izmir escort altyazılı porno ateşli sevişme türk seks mobil sikiş izmir escort Klasbet Pashagaming giris Bix bet Pokerklas Yeni Giriş Adresi izmir escort