.options_group.pricing.show_if_simple.show_if_external.hidden { display: block !important; }

News - Single Post

ហេតុអ្វីព្រះពុទ្ធមិនឲ្យភិក្ខុសង្ឃឆាន់ចង្ហាន់បន្ទាប់ពីពេលថ្ងៃត្រង់?

ឆ្លើយ: មនុស្សយើងចំនាយពេលឥតប្រយោជន៏ និងផ្តល់ភាពសំខាន់លើការបរិភោគខ្លាំងហួសពេករហូតក្លាយជាកិលេសមួយក្នុងចំណោម

 


កិលេសដ៏ធំរបស់មនុស្ស​ គឺបរិភោគ កាម និងកេរ្តិ៍ឈ្មោះ។

ព្រះពុទ្ធទ្រង់យល់ថា ប្រសិនបើបរិភោគដើម្បីរស់ ក្នុងមួយថ្ងៃមួយពេលគឺគ្រប់គ្រាន់ហើយ តែប្រសិនបើរស់ដើម្បីបរិភោគ មួយថ្ងៃបី
ពេលក៏មិនគ្រប់គ្រាន់ដែរ។ ការឆាន់អាហារមុនពេលថ្ងៃត្រង់ នឹងធ្វើឲ្យអ្នកអាចឧទ្ទិសវេលាដែលនៅសល់ទាំងអស់​បដិបត្តិធម៌បានយ៉ាង
ស្រួល។  ជាធម្មតាមនុស្សបរិភោគអាហារពេលព្រឹកនៅម៉ោង​ 7ព្រឹក មានន័យថា បន្ទាប់ពីអាហារថ្ងៃត្រង់រហូតដល់ម៉ោង7ព្រឹកថ្ងៃថ្មី (ថ្ងៃ
ស្អែក) គឺ​19 ម៉ោងដូច្នេះទើបព្រះពុទ្ធទ្រង់មិនហាមឆាន់ពេលព្រឹក​ តែសម្រាប់អ្នកដែលតឹងរ៉ឹង ចង្ហាន់ថ្ងៃត្រង់តែមួយពេលគឺគ្រប់គ្រាន់ហើយ។
យើងគួរតែបរិភោគតាមដែលរាងកាយត្រូវការ​ មិនមែនតាមដែលខ្លួនយើងត្រូវការទេ។

អាហារពេលព្រឹកសំខាន់ណាស់ ព្រោះទម្រាំរូបកាយរំលាយអាហាររហូតក្លាយជាម៉ូលេគុលដែលខួរក្បាលអាចនាំទៅប្រើការបាន
គឺត្រូវចំណាយពេលជាច្រើនម៉ោង ដូច្នេះអាហារមុនពេលថ្ងៃត្រង់ គឺជាអាហារដែលរូបកាយនាំទៅប្រើពេញមួយថ្ងៃ។ ប៉ុន្តែបើមិនទាន់ឆាន់
អាហារពេលព្រឹក ឬថ្ងៃត្រង់ នឹងមានផលប៉ះពាល់ចំពោះកម្លាំង ទាំងកម្លាំងខួរក្បាលនិងកម្លាំងកាយ ដែលជាឧបសគ្គចំពោះការបដិបត្តិ
ធម៌ដូចគ្នា។

ការបរិភោគអាហារក្រោយពេលថ្ងៃត្រង់ រូបកាយនឹងបញ្ចេញថាមពលមករំលាយអាហារ ឈាមក្នុងរូបកាយនឹងហូរមកផ្សើមក្រពះ
និងពោះវៀនច្រើន រហូតដល់ឈាមហូរទៅចិញ្ចឹមខួរក្បាលមិនគ្រប់គ្រាន់ ទើបធ្វើឲ្យយើងងងុយដេកដែលបង្ករឲ្យកើត ថីនមិន្ធ ក្នុងនីវណ
ធម៌ ងងុយដេកបន្ទាប់ពីអាហារថ្ងៃត្រង់ ព្រោះឈាមហូរទៅចិញ្ចឹមខួរក្បាលតិចពេក។  ក្រៅពីនេះការបរិភោគនៅពេលព្រឹកនិងពេលល្ងា
ច ជះឥទ្ធិពលចំពោះសុខភាពខុសគ្នា។ ការបរិភោគនៅពេលព្រឹក ជួយកាត់បន្ថយគ្រោះថ្នាក់ចំពោះសុខភាពបានច្រើនដូចជា
(Alzheimer) និងជំងឺបេះដូងជាដើម។

ការមិនបរិភោគអាហារក្រោយពេលថ្ងៃត្រង់មិនជារឿងពិបាកនោះទេ គ្រាន់តែមុនពេលថ្ងៃត្រង់ហាមបរិភោគបង្អែមដាច់ខាត ព្រោះ
បង្អែមនឹងទៅជំរុញឲ្យរូបកាយបង្ហូរអ័រម៉ូនជាច្រើនដើម្បីកម្ចាត់ជាតិស្ករក្នុងឈាម ពេលជាតិស្ករក្នុងឈាមទាប ពីរបីម៉ោងក្រោយ យើងនឹង
ទៅជាហេវជាងមុន ដូចដែលហៅថា ហេវរហូតញ័រដៃ ស្រវាំងភ្នែក បើដូច្នោះពិតជាអត់អាហារពេលល្ងាចមិនបានទេ។

Book not found !!!!!!!!!!

Facebook Comments

Related Posts

អត្ថប្រយោជន៍នៃការធ្វើការងារជាធីម

ដូចអ្វីដែលលោកប្រធានាធិបតីអាមេរិក រ៉ូសឺវេល បានលើកឡើងថា ការធ្វើការងារជាធីម តែងស្តែងចេញនូវលទ្ធផល ល្អប្រសើរជាជាងការធ្វើការងារតែម្នាក់ឯង។ ពេលធីមធ្វើការងារបានល្អ លទ្ធផលដែលទទួលបានក៏មានប្រសិទ្ធភាពខ្ពស់ដែរ។ ថាមពលនៃការធ្វើការរួមគ្នាដែលកើតចេញពីការរួបរួមជំនាញបទពិសោធ និងកម្លាំងលើកទឹកចិត្តនៅក្នុងធីម...

តើមានខ្មោចពិតឬទេ? ហេតុអ្វីមនុស្សឃើញខ្មោចតែនៅពេលយប់?

ឆ្លើយ: បើជាខ្មោចបែបនាងនាថ នាងល្វាចេក សូមឆ្លើយថាអត់មានទេ។ ប្រសិនបើមានក៏ជាអ្វីដែលនៅវិមាត្រផ្សេង ភពផ្សេង ហើយគាប់ជួនមកត្រួតស៊ីគ្នានឹងវិមាត្រនៃពេលវេលារបស់លោកយើង ប៉ុន្តែ ឱកាសកើតឡើងមានតិចណាស់ ព្រោះរូបកាយ...

(Khmer) ច្បាប់ស្មារតីនៃភាពមានបាន

Sorry, this entry is only available in English. Facebook Comments