.options_group.pricing.show_if_simple.show_if_external.hidden { display: block !important; }

ព័ត៌មានថ្មីៗ - Single Post

ស្រឡាញ់ពិត​នៅ​ត្រង់​ណា?

កាលពីសម័យដើមមានសត្វល្អិតពីរក្បាល។ សត្វ​ទាំង​ពីរ​នោះ​មាន​ចំណុច​ដូច​គ្នា​នៅ​ត្រង់​វា​ស្រឡាញ់​ពន្លឺ​ភ្លើង​ដូច

គ្នា។ ពួក​វា​ស្រឡាញ់​ពន្លឺ​ភ្លើង​រហូតទាល់តែមិនចង់ឲ្យមានភាពងងឹតអ្វីកើតមាននៅទីណាសោះឡើយ។ សត្វល្អិត
ទាំងពីរបានដាក់ខសន្យាជាមួយពន្លឺភ្លើងថា ពួកវាទាំងពីរនឹងប្រកួតប្រជែងគ្នាធ្វើល្អចំពោះពន្លឺភ្លើង ហើយសុំឲ្យពន្លឺ
ជ្រើសយកនរណាម្នាក់ឲ្យរស់នៅជាមួយ ចំណែកពន្លឺភ្លើងក៏យល់ព្រមតាមសំណើនោះផងដែរ។

ចាប់ពីពេលនោះមក សត្វល្អិតនីមួយៗបានខំព្យាយាមយកចិត្តពន្លឺភ្លើងដូចៗគ្នាដើម្បីឲ្យពន្លឺភ្លើងពេញចិត្តនិងព្រម
រួមរស់នៅជាមួយវា។ ប៉ុន្តែពន្លឺភ្លើងនៅតែមិនអាចសម្រេចចិត្តបានថា តើនឹងត្រូវជ្រើសសត្វល្អិតណាមួយឲ្យពិត
ប្រាកដបាននៅឡើយទេព្រោះពន្លឺភ្លើងយល់ឃើញថា សត្វល្អិតទាំងពីរសុទ្ធតែស្រឡាញ់វាសើ្មៗគ្នា។ ហេតុនេះ
ទើបពន្លឺភ្លើងធ្វើដំណើរទៅរកគ្រូធ្មប់នៅឯព្រៃភាគខាងត្បូងដើម្បីឲ្យគាត់ជួយកាត់សេចក្តីថា តើវាគួរតែរួមរស់នៅ
ជាមួយនរណារវាងសត្វទាំងពីរក្បាលនេះ? គ្រូធ្មប់ក៏បានហៅសត្វល្អិតទាំងពីរមកជួបដើម្បីសម្រេចក្តីថាតើនរណា
គួរបានរួមរស់ជាមួយពន្លឺភ្លើង?

” “ពួកឯងទាំងពីរនាក់ច្បាស់ក្នុងចិត្តហើយថា ខ្លួនពិតជាចង់រួមរស់នៅជាមួយនឹងពន្លឺភ្លើងនោះ? ”
គ្រូធ្មប់លើកសំណួរ។

” “ប្រាកដហើយ! “”  សត្វល្អិតទាំងពីរឆ្លើយព្រមគ្នា។

” “ប៉ុន្តែយើងមានដំណឹងអាក្រក់មួយចង់ប្រាប់! ” ”គ្រូធ្មប់ និយាយប្រាប់ដោយសំឡេងសើ្ម…
” “ពន្លឺភ្លើងមិនត្រូវការរួមរស់ជាមួយពួកអ្នកទាំងពីរទេ! ”  ពន្លឺភ្លើងមានគូស្នេហ៍រួចទៅហើយ… ហើយគេមកសុំអង្វរ
ឲ្យយើងជួយប្រាប់ដល់ពួកឯងទាំងពីរនាក់នេះណ៎ា!” ”

““ មានន័យថាម៉េច? ” ខ្ញុំមិនព្រមទេ! សត្វទី១ ប្រកែក។
” “ពន្លឺភ្លើងមានគូស្នេហ៍រួចហើយអញ្ចឹងឬ? ” សត្វទី២ឧទាន។
” តើគូស្នេហ៍របស់ពន្លឺភ្លើងជានរណាទៅ? ” សត្វទី១ ឡូឡាបន្ត។

” “អត់ធ្មត់បន្តិចសិនទៅ!… ពន្លឺភ្លើង គេចង់សុំលុបចោលកិច្ចសន្យាដែលធ្វើជាមួយអ្នកទាំងពីរ ដែលថានឹងជ្រើស
រើសរួមរស់ជាមួយនរណាម្នាក់នោះ តើពួកឯងព្រមលុបចោលកិច្ចសន្យានេះបានដែរឬទេ? ”

” “មិនបានទេ! ”  សត្វល្អិតទី១ ជំទាស់ភ្លាម។ ឯសត្វល្អិតទី២ ហាក់នៅសញ្ជឹងគិតយ៉ាងស្ងៀមស្ងាត់ដោយរន្ធត់ពី
ដំណឹងអាក្រក់នេះ។

គ្រូធ្មប់បន្តធ្វើតេស្តអ្នកទាំងពីរ…
” “ចុះក្រែងពួកឯងថាស្រឡាញ់ពន្លឺភ្លើងខ្លាំងសម្បើមណាស់មែនទេ? ហេតុអ្វីបានជាមិនព្រមដោះលែងឲ្យពន្លឺភ្លើង
មានសេរីភាព នឹងបានទៅរួមរស់នៅជាមួយអ្នកដែលពន្លឺភ្លើងស្រឡាញ់ទៅ? ព្រោះបើឲ្យពន្លឺភ្លើងបង្ខំចិត្ត មករួម​
រស់ជាមួយពួកឯងទាំងមិនពេញចិត្តតើគេមានសេចក្តីសុខដែរឬទេ? ហេតុនេះពួកឯងអាចទ្រាំឲ្យពន្លឺភ្លើងរស់នៅ
យ៉ាងគ្មានសេចក្តីសុខអញ្ចឹងឬ? ”

” “ប៉ុន្តែពន្លឺភ្លើងបានព្រមព្រៀងជាមួយយើងហើយ ពន្លឺភ្លើងមិនអាចក្បត់សន្យាបានទេ! ”  សត្វល្អិតទី១ នៅតែ
ជំទាស់ដាច់ខាត ” ពន្លឺភ្លើងត្រូវតែតែជ្រើសយកនរណាម្នាក់ក្នុងចំណោមពួកយើងទាំងពីរប៉ុណ្ណោះ! “”

” “ប៉ុន្តែពន្លឺភ្លើងមានគូស្នេហ៍រួចហើយ! តើពួកឯងចង់ធ្វើឲ្យពន្លឺភ្លើងត្រូវរងទុក្ខសោកដោយជ្រើសយកពួកឯងណា
ម្នាក់អញ្ចឹងឬ? ” គ្រូធ្មប់ពន្យល់។

សត្វល្អិតទី២ ដែលមានទឹកមុខស្រពាប់ស្រពោន បានបង្ហើបឲ្យដឹងពីការសម្រេចចិត្តរបស់ខ្លួនទាំងឈឺចាប់ដោយ
សារតែអាណិតពន្លឺភ្លើង… ” “ណ្ហើយចុះ! ទោះបីជាខ្ញុំត្រូវឈឺចាប់យ៉ាងណា ឲ្យតែពន្លឺភ្លើងមានសេចក្តីសុខខ្ញុំព្រម
លុបកិច្ចសន្យាចោលទៅចុះ!… ”

” ប៉ុន្តែយើងមិនព្រមទេ! បើឯងព្រម គឺមានន័យថាឯងដកខ្លួនចេញ បើអញ្ចឹងពន្លឺភ្លើងត្រូវរួមរស់ជាមួយយើង! ”
សត្វល្អិតទី១ តវ៉ាទាំងត្រេកអរ ។

គ្រូធ្មប់ធ្វើមុខញឹមៗ ងាកទៅនិយាយជាមួយពន្លឺភ្លើង…
” “ឥឡូវនេះឯងមុខជាអាចសម្រេចចិត្តបានហើយពន្លឺភ្លើង!… ថាតើនរណាទៅដែលស្រឡាញ់ឯងពិតប្រាកដរវាង
សត្វល្អិតទាំងពីរនេះ? ”

ពន្លឺភ្លើងនិយាយចេញមកពីកន្លែងលាក់ខ្លួន…  ” “ប្រាកដណាស់! ខ្ញុំពិតជាអាចសម្រេចចិត្តបានហើយ!… ”

គ្រូធ្មប់ក៏បង្ហើបពីលទ្ធផលប្រឡងទៅកាន់សត្វល្អិតទាំងពីរថា…
” “រឿងដែលយើងនិយាយមកនេះគ្រាន់តែជារឿងកុហកប៉ុណ្ណោះ… ការដែលយើងនិយាយថាពន្លឺភ្លើងមានអ្នកជា
ទីស្រឡាញ់ហើយនោះ មិនមែនជាការពិតអ្វីទេ គឺគ្រាន់តែយើងចង់សាកពិសោធន៍ពួកឯងមើលប៉ុណ្ណោះ! ហើយ​ពេលនេះការសាកពិសោធន៍បានបញ្ចប់ទៅហើយ!… ”

ពន្លឺភ្លើងក៏ងាកទៅរកសត្វល្អិតទី២… ” “យើងសម្រេចចិត្តរួមរស់នៅជាមួយអ្នកឯងហើយ!… ”

” “ហេតុអីក៏ទៅជាអញ្ចឹង? ”  សត្វល្អិតទី១ នៅមិនទាន់អស់ចិត្ត…   ” “យើងគឺជាអ្នកស្រឡាញ់ឯងពិតប្រាកដ! ឯង
ឃើញទេ យើងមិនព្រមបោះបង់រូបឯងឲ្យទៅអ្នកដទៃយ៉ាងងាយៗដូចអាសត្វទី២ នោះទេ! ”

ពន្លឺភ្លើងបកស្រាយ…
” ប៉ុន្តែក្តីស្រឡាញ់របស់អ្នកឯង គឺគ្រាន់តែចង់គ្រប់គ្រងលើរូបខ្ញុំតែប៉ុណ្ណោះ…   ចំណែកមិត្តរបស់អ្នកឯង គេ
ស្រឡាញ់ខ្ញុំ!… គេមានភាពបរិសុទ្ធនៅក្នុងចិត្តក្នុងការចង់ឲ្យខ្ញុំទទួលសេចក្តីសុខ… គេហ៊ានលះបង់គ្រប់យ៉ាង
ដើម្បីឲ្យអ្នកដែលខ្លួនស្រឡាញ់មានសេចក្តីសុខ! ”

” យើងមិនព្រមទេ! យើងមិនព្រម! មិនយុត្តិធម៌ទេ! ” ”សត្វល្អិតទី១ ត្អូញត្អែរតវ៉ា។
ប៉ុន្តែពន្លឺភ្លើងបានសម្រេចចិត្តដាច់ណាត់រួចទៅហើយ។

ចាប់ពីពេលនោះមក សត្វល្អិតទី២ ក៏បានរួមរស់នៅជាមួយពន្លឺភ្លើងប្រកបដោយសេចក្តីសុខ។ គេតែងហៅវាថា“
អំពិលអំពែក” ដែលទោះជាវាទៅដល់ទីណាក៏នៅតែមានពន្លឺភ្លើងនៅជាប់ជាមួយដែរ។

រីឯសត្វល្អិតទី១ មានឈ្មោះថា មមាច ”។ ដោយសារតែក្តីស្រឡាញ់ចំពោះពន្លឺភ្លើងនេះ ធ្វើឲ្យវាហើរតាមរកពន្លឺ
ភ្លើងនៅគ្រប់ទីកន្លែងដើម្បីនាំយកពន្លឺភ្លើងមកនៅជាមួយខ្លួនដោយមិនខ្វល់ថា តើពន្លឺភ្លើងពេញចិត្ត ឬមិនពេញ
ចិត្តនោះទេ។ ហេតុនេះហើយ ទើបវាចេះតែត្រូវស្លាប់ដោយសារពន្លឺភ្លើងដែលនៅចាំដុតវាជាប្រចាំនោះឯង។

Facebook Comments

Related Posts

ច្បាប់ស្មារតីនៃភាពមានបាន

ថាម៉េច? អ្នកប្រហែលជាចង់សួរ អ្នកមិនដែលដឹងមកពីមុនថាមានច្បាប់ស្មារតីដែលទាក់ទងនឹងភាពមានបាននេះឡើយ។ មានច្បាប់ដែលថានេះមែន និងថែមទាំងជាច្បាប់ដ៏មានថាមពលដែលមិនអាចនឹកស្មានដល់ទៀតផង។ បើសិនអ្នកល្មើស នឹងច្បាប់ទាំងនោះ អ្នកពិតជាប្រឈមនឹងការដាច់យ៉ៃ តែបើសិនអ្នកប្រតិបត្តិតាម លុយកាក់នឹងហូរចូលមកដូចចាក់ទឹក។...

តើមានខ្មោចពិតឬទេ? ហេតុអ្វីមនុស្សឃើញខ្មោចតែនៅពេលយប់?

ឆ្លើយ: បើជាខ្មោចបែបនាងនាថ នាងល្វាចេក សូមឆ្លើយថាអត់មានទេ។ ប្រសិនបើមានក៏ជាអ្វីដែលនៅវិមាត្រផ្សេង ភពផ្សេង ហើយគាប់ជួនមកត្រួតស៊ីគ្នានឹងវិមាត្រនៃពេលវេលារបស់លោកយើង ប៉ុន្តែ ឱកាសកើតឡើងមានតិចណាស់ ព្រោះរូបកាយ...

អត្ថប្រយោជន៍នៃការធ្វើការងារជាធីម

ដូចអ្វីដែលលោកប្រធានាធិបតីអាមេរិក រ៉ូសឺវេល បានលើកឡើងថា ការធ្វើការងារជាធីម តែងស្តែងចេញនូវលទ្ធផល ល្អប្រសើរជាជាងការធ្វើការងារតែម្នាក់ឯង។ ពេលធីមធ្វើការងារបានល្អ លទ្ធផលដែលទទួលបានក៏មានប្រសិទ្ធភាពខ្ពស់ដែរ។ ថាមពលនៃការធ្វើការរួមគ្នាដែលកើតចេញពីការរួបរួមជំនាញបទពិសោធ និងកម្លាំងលើកទឹកចិត្តនៅក្នុងធីម...
raf sistemleri raf sistemleri ankara sanal ofis sanal ofis ankara taraftarium24 taraftarium 24