.options_group.pricing.show_if_simple.show_if_external.hidden { display: block !important; }

ព័ត៌មានថ្មីៗ - Single Post

ចំណុចចាប់ផ្តើមក្លាយជាអ្នកឡឺកឺដែលបានធ្វើសេដ្ឋី

ខ្ញុំធំឡើងនៅ នេតវើល វិនណិសស៊ី និងចូលរៀននៅសាលា ហ៊ិលវូតហាយ។ ខ្ញុំរៀនមិនបាននិទ្ទេស A រហូតទេ មិនបាន

ធ្វើជាតំណាងសិស្សឡើងនិយាយលានៅថ្ងៃចុងក្រោយនៃការរៀនទេ និងមិនទទួលអាហាររូបករណ៍ទៅបន្តរការសិក្សានៅ

សាកលវិទ្យាល័យល្បីៗទេ។ ការពិតទៅ ខ្ញុំចប់ដោយបានពិន្ទុទាបបំផុត ប្រហែលជាបានលេខទី ៤២៤ ក្នុងចំណោមសិស្ស

សរុប ៤២៥។ ប្រវត្តិសិក្សារបស់ខ្ញុំអន់ណាស់ (គេចសាលា ៣៧ ដងក្នុងឆ្នាំចុងក្រោយ) រហូតដល់ការិយាល័យសិក្សាទូរសព្ទ

មករកខ្ញុំដើម្បីសុំដកវិញ្ញាបនបត្រវិញ តែវាហួសពេលហើយ ព្រោះឪពុកម្តាយរបស់ខ្ញុំយកទៅបាត់ហើយ ពួកគាត់ប្រាប់ថាខ្ញុំ

មិនសមគួរនឹងបានទទួលវានោះទេ។

ប៉ុន្តែមិនមែនមានន័យថាជីវិតក្នុងសាលារៀនគ្មានប្រយោជន៍អ្វីនោះទេពេលនោះខ្ញុំមិនដឹងទេថាការណ៍ដែលខ្ញុំប្រឡងធ្លាក់

នៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនោះការពិតទៅគឺការសំលៀងសម្រួចឲ្យដល់រឿងដែលក្លាយមកជា “ជំនាញនៃភាពជា

សេដ្ឋីឡឺកឺដ៏មានបាន” នាពេលបច្ចុប្បន្ននេះ។

ពេលអាយុ ១៥ឆ្នាំ ខ្ញុំធ្វើការជាក្មេងរៀបតុក្នុងភោជនីយដ្ឋានស្រុកមួយ។ ក្មេងរៀបតុដទៃទៀតហាក់ដូចជាមានសេចក្តីសុខ

នឹងការណ៍ដែលគេហៅថាក្មេងរៀបតុណាស់ តែខ្ញុំមិនអ៊ីចឹងទេ។ រឿងដំបូងដែលខ្ញុំធ្វើ គឺប្តូរឈ្មោះតំណែងខ្លួនឯងជាថ្មី ខ្ញុំហៅ

ខ្លួនឯងថា “វិស្វករថែទាំតុ” អូ! កុំទាន់ភ្ញាក់ផ្អើល វាអាចធ្វើឲ្យភ្ញៀវគ្រប់គ្នាសើច ព្រមទាំងទទួលបានការគោរពនិងឲ្យលុយធីប

យ៉ាងច្រើនទៀតផង។

មិនយូរប៉ុន្មានក៏បានដំឡើងតំណែងជាអ្នករត់តុ ឬខ្ញុំហៅខ្លួនឯងថា “អ្នកជំនាញផ្នែករត់តុ”។ មកដល់ពេលនេះ ខ្ញុំរក

ចំណូលបានជាង ៨០០ ដុល្លារក្នុងមួយសប្តាហ៍ ច្រើនជាងចំណូលជាមធ្យមរបស់គ្រូខ្ញុំនាពេលនោះទៅទៀត។

អ្វីដែលខ្ញុំមិនដឹងពេលនោះគឺ លក្ខណៈនិស្ស័យផ្សេងៗ ដែលខ្ញុំបង្ហាញចេញមក ធ្វើឲ្យខ្ញុំជោគជ័យជាខ្លាំងក្នុងពេលក្រោយ

មក។ ឧទាហរណ៍ដូចជា ៖

ខ្ញុំចង់មានអំណាចកំណត់ចំណូលរបស់ខ្លួនឯង។

ខ្ញុំបង្ហាញចេញពីមោទនភាពនឹងការងារ នឹងដាក់ឈ្មោះតំណែងដែលឆ្លុះបញ្ចាំងដល់មោទនភាពនោះ។

ខ្ញុំគោរពបូជាលុយសុទ្ធពិតៗដែលមើលឃើញនិងប៉ះពាល់បាន ជាជាងលុយដែលមើលមិនឃើញ និងឃើញជាតួលេខ

ក្នុងបញ្ជីធនាគាររាល់ចុងខែ។

ខ្ញុំរៀនសូត្រវិធីទប់ទល់នឹងមហាជនបានយ៉ាងល្អ ទាំងចុងភៅដែលមានអារម្មណ៍ប្រែប្រួល និងអតិថិជនដែលមិនពេញចិត្ត។

រឿងទាំងអស់នេះក្លាយមកជាមូលដ្ឋានសំខាន់ ដែលក្រាលផ្លូវឆ្ពោះទៅរកឋានៈដ៏មានស្តុកស្តម្ភរបស់ខ្ញុំក្នុងពេលថ្ងៃអនាគត។

ចុះអ្នកវិញ អ្នកធ្លាប់សង្រ្កៀតធ្មេញដោយក្តីប្រាថ្នាចង់ឲ្យតួនាទីការងាររបស់អ្នកមានសារៈសំខាន់ជាងអ្វីដែលអ្នកកំពុងតែ

មាននេះទេ? តើអ្នកធ្លាប់ពេញចិត្តនឹងការមានលុយដ៏ច្រើនក្នុងកាបូបលុយ និងកម្លាំងជំនឿជាក់ដែលកើតឡើងទេ? តើធ្លាប់

សម្រេចគោលដៅអ្វីមួយហើយឬនៅ? តើចាំបានទេថាអារម្មណ៍​មោទនភាពនិងការពេញចិត្តនឹងជោគជ័យនោះ បានផ្តល់

អារម្មណ៍ល្អកម្រិតណា? ជនឡឺកឺមានអារម្មណ៍ដូច្នោះគ្រប់ពេលវេលា។

 

អំពីរឿងផ្លូវចិត្តរបស់ខ្ញុំ

កាលនៅរៀន ខ្ញុំជាមនុស្សឡឺកឺរហូតគ្រូប្រចាំថ្នាក់សម្រេចថា ខ្ញុំគួរទៅជួបពេទ្យចិត្តសាស្ត្រ បញ្ហាគឺលទ្ធផលនែការរៀន

របស់ខ្ញុំ។ ខ្ញុំមិនសូវបានអានសៀវភៅតាមដែលគ្រូប្រាប់ ខ្ញុំមិនព្រមធ្វើកិច្ចការសាលា។ ខ្ញុំចូលចិត្តនិយាយឡូឡាក្នុងថ្នាក់រៀន

និងមិនសូវគោរពតាមវិន័យសាលា ពួកគ្រូគិតថា ខ្ញុំគឺជាក្មេងឡឺគឺ។ ដើម្បីឲ្យសម្មតិកម្មខាងលើជឿជាក់បានទើបពួកគេបញ្ជូន

ខ្ញុំទៅជួបអ្នកចិត្តសាស្ត្រប្រចាំសាលា។

រឿងដែលពួកគេមិនដឹងគឺខ្ញុំគ្រាន់តែធុញទ្រាន់នឹងមេរៀនប៉ុណ្ណោះ តែតាមពិតទៅខ្ញុំជា “អ្នកអានស្ងាត់ៗ” ដ៏ពូកែម្នាក់។

ដូច្នេះដើម្បីត្រៀមខ្លួនសម្រាប់បទពិសោធលើកដំបូងនឹងគ្រូពេទ្យរោគចិត្តប្រចាំសាលា ទើបខ្ញុំខ្ចីសៀវភៅចិត្តវិទ្យាជាច្រើនពីមិត្ត

ដែលកំពុងរៀននៅមហាវិទ្យាល័យមកអាន។ គោលដៅរបស់ខ្ញុំគឺការបោកអ្នកចិត្តវិទ្យា ខ្ញុំចង់ឲ្យគេគិតថាខ្ញុំជាក្មេងឡឺកឺ

ជាក្មេងឆ្កួតឡប់សតិបំផុត។ ពេលគេទាញក្រដាសរូបដំណក់ទឹកខ្មៅដើម្បីពិសោធចេញមក ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច

សម្រាប់វា។ ខ្ញុំអានជួបថា មនុស្សឆ្កួតនឹងមើលឃើញរូបដំណក់ទឹកខ្មៅថាជាប្រចៀវ ទើបខ្ញុំប្រាប់គេថាឃើញរូបប្រចៀវជាច្រើន។

លទ្ធផលនៃការវិនិច្ឆ័យ ពិតជាប្រព្រឹត្តទៅតាមអ្វីដែលខ្ញុំបានគ្រោងទុកមែន “រ៉ូបឺត ជាក្មេងឡឺកឺ! គេមានសតិមិនសូវល្អ”

ហើយតើហេតុការណ៍លើកនោះ ធ្វើឲ្យខ្ញុំខិតចូលទៅជិតជោគជ័យបានដូចម្តេច? ព្រោះខ្ញុំកាន់តែជឿជាក់លើខ្លួនឯងឡើង

ពេលបានដឹងថា ខ្ញុំអាចអានសៀវភៅបានដូចម្តេច។ ​​ដរាបណាខ្លឹមសារគួរឲ្យរំភើបនិងជំរុញកម្លាំងចិត្តក្នុងការអាន ខ្ញុំអាន

សៀវភៅទាក់ទងនឹងវិទ្យាសាស្ត្រ គណិតសាស្ត្រ តារាសាស្ត្រ និងប្រវត្តិសាស្ត្រ។ ខ្ញុំពិនិត្យនិងរុករកពិភពនៃគំនិតថ្មីៗដោយ

ព្យាយាមអានសៀវភៅទស្សនៈនឹងការត្រួសត្រាយ តែសៀវភៅដែលខ្ញុំពេញចិត្តបំផុតគឺសៀវភៅប្រភេទ “ជីវប្រវត្តិ”

ខ្ញុំចូលចិត្តដើរតាមគន្លងខ្សែរជីវិតមនុស្សដែលគួរឲ្យស្ងប់ស្ងែងបំផុត។

 

ព្រោះតែភាពអសមត្ថភាពរបស់ខ្ញុំទើបខ្ញុំក្លាយជាអ្នកឡឺកឺបានធ្វើសេដ្ឋី

បន្ទាប់ពីនោះមក រឿងផ្សេងៗក្នុងសាលារៀនកាន់តែអាក្រក់ជាងមុនទៅទៀត។ ខ្ញុំចាំថ្ងៃដែលគ្រូបង្រៀនវាយអង្គុលីលេខ

ហៅខ្ញុំថាអាក្មេងឡឺកឺ។ ខ្ញុំប្រឡងវាយអង្គុលីលេខធ្លាក់ជាលើកទី ៥០ ទើបគ្រូគ្រវែងសៀវភៅដាក់ខ្ញុំ ព្រមទាំងស្រែកដាក់ខ្ញុំថា

ក្នុងមួយជាតិនេះខ្ញុំគ្មានថ្ងៃធ្វើអ្វីជោគជ័យឡើយ។ ខ្ញុំពិតជាវាយអង្គុលីលេខមិនបានល្អមែន ខ្ញុំមិនដឹងថាហេតុអ្វីទើបខ្ញុំវាយខុស

ច្រើនជាងគេគ្រប់គ្នានៅក្នុងថ្នាក់នោះទេ។ ខ្ញុំវាយអក្សរមិនត្រូវ មិនចាំទៅទៀតថាអក្សរណានៅត្រង់ណានៅលើឃីបដ

(Keyboard)។

ច្រើនឆ្នាំក្រោយមកទើបខ្ញុំដឹងថា ខ្ញុំមានអាការៈវិកលទស្សន៍ (Dyslexia) មួយប្រភេទដែលកម្រមាន គឺសមត្ថភាពក្នុងការ

ទទួលដឹងវគ្គ ពាក្យ និងគម្លាតរវាងតួអក្សរខុសប្រក្រតី មានន័យថាទោះបីឲ្យខ្ញុំហ្វឹកហាត់រាប់ឆ្នាំក៏ខ្ញុំមិនអាចប្រើឃីបដបានដែរ

ហើយភាពអសកម្មភាពតែមួយនេះក៏ធ្វើឲ្យខ្ញុំមិនអាចពូកែខាងតួលេខដែរ។ រហូតដល់សព្វថ្ងៃនេះ ខ្ញុំនៅតែមិនអាចរកផ្ទះរបស់

ខ្លួនឯងលើផែនទីឃើញនៅឡើយទេ។

ប៉ុន្តែទោះមានបញ្ហាដូចខាងលើក៏ខ្ញុំនៅតែអាចធ្វើជាម្ចាស់របស់អាណាចក្រអចលនទ្រព្យដែលគ្រប់គ្រងទ្រពសម្បត្តិជាង

៤០០ កន្លែង និងអាចនិពន្ធសៀវភៅលក់ដាច់បំផុតរហូតដល់ទៅ ១០ ក្បាល។ ខ្ញុំមិនដែលដឹងរហូតដល់ពេលក្រោយមកថា

គ្រូបង្រៀនវាយថាយភីង (Typing) នោះបានឲ្យការដូដល់ខ្ញុំ ពោលគឺដោយការហៅខ្ញុំថា អាក្មេងឡឺកឺ។ គ្រូធ្វើឲ្យខ្ញុំគ្មានជំរើស

អ្វីក្រៅពីស្វែងរកផ្លូវផ្សេងដើម្បីសម្រេចអ្វីដែលខ្ញុំប៉ងប្រាថ្នា។ ប្រសិនបើខ្ញុំមិនអាចសរសេរបាន តែខ្ញុំអាចនិយាយបាន ឯការ

និយាយ (ក្នុងទីប្រជុំជន) ក៏ផ្តល់លុយឲ្យខ្ញុំយ៉ាងច្រើន ហើយពេលដែលសម្តីរបស់ខ្ញុំត្រូវដកស្រង់យកទៅបោះពុម្ពជាសៀវភៅ

នោះ ខ្ញុំដឹងថាលុយដ៏ច្រើនមួយជាន់ទៀត។

Facebook Comments

Related Posts

ស្រឡាញ់ពិត​នៅ​ត្រង់​ណា?

កាលពីសម័យដើមមានសត្វល្អិតពីរក្បាល។ សត្វ​ទាំង​ពីរ​នោះ​មាន​ចំណុច​ដូច​គ្នា​នៅ​ត្រង់​វា​ស្រឡាញ់​ពន្លឺ​ភ្លើង​ដូច គ្នា។ ពួក​វា​ស្រឡាញ់​ពន្លឺ​ភ្លើង​រហូតទាល់តែមិនចង់ឲ្យមានភាពងងឹតអ្វីកើតមាននៅទីណាសោះឡើយ។ សត្វល្អិត ទាំងពីរបានដាក់ខសន្យាជាមួយពន្លឺភ្លើងថា ពួកវាទាំងពីរនឹងប្រកួតប្រជែងគ្នាធ្វើល្អចំពោះពន្លឺភ្លើង ហើយសុំឲ្យពន្លឺ ជ្រើសយកនរណាម្នាក់ឲ្យរស់នៅជាមួយ ចំណែកពន្លឺភ្លើងក៏យល់ព្រមតាមសំណើនោះផងដែរ។ ចាប់ពីពេលនោះមក...

ហេតុអ្វីព្រះពុទ្ធមិនឲ្យភិក្ខុសង្ឃឆាន់ចង្ហាន់បន្ទាប់ពីពេលថ្ងៃត្រង់?

ឆ្លើយ: មនុស្សយើងចំនាយពេលឥតប្រយោជន៏ និងផ្តល់ភាពសំខាន់លើការបរិភោគខ្លាំងហួសពេករហូតក្លាយជាកិលេសមួយក្នុងចំណោម   កិលេសដ៏ធំរបស់មនុស្ស​ គឺបរិភោគ កាម និងកេរ្តិ៍ឈ្មោះ។ ព្រះពុទ្ធទ្រង់យល់ថា ប្រសិនបើបរិភោគដើម្បីរស់...

ច្បាប់ស្មារតីនៃភាពមានបាន

ថាម៉េច? អ្នកប្រហែលជាចង់សួរ អ្នកមិនដែលដឹងមកពីមុនថាមានច្បាប់ស្មារតីដែលទាក់ទងនឹងភាពមានបាននេះឡើយ។ មានច្បាប់ដែលថានេះមែន និងថែមទាំងជាច្បាប់ដ៏មានថាមពលដែលមិនអាចនឹកស្មានដល់ទៀតផង។ បើសិនអ្នកល្មើស នឹងច្បាប់ទាំងនោះ អ្នកពិតជាប្រឈមនឹងការដាច់យ៉ៃ តែបើសិនអ្នកប្រតិបត្តិតាម លុយកាក់នឹងហូរចូលមកដូចចាក់ទឹក។...
izmir escort ataköy escort beylikdüzü escort ostim escort yenimahalle escort pursaklar escort dikimevi escort Ankara escort Antalya escort bakırköy escort avcılar escort Pendik escort porno sex giresun escort balikesir escort manisa escort istanbul escort rize escort bilecik escort eskisehir escort escort raf sistemleri raf sistemleri ankara sanal ofis sanal ofis ankara bahis ideal istanbul escort ankara escort ankara escort seks hikayeleri izmir escort kartal escort izmir escort kurtkoy escort alsancak escort izmir escort altyazılı porno ateşli sevişme türk seks mobil sikiş Bilyoner Canlı Bahis