.options_group.pricing.show_if_simple.show_if_external.hidden { display: block !important; }

ព័ត៌មានថ្មីៗ - Single Post

ច្បាប់ស្មារតីនៃភាពមានបាន

ថាម៉េច? អ្នកប្រហែលជាចង់សួរ អ្នកមិនដែលដឹងមកពីមុនថាមានច្បាប់ស្មារតីដែលទាក់ទងនឹងភាពមានបាននេះឡើយ។

មានច្បាប់ដែលថានេះមែន និងថែមទាំងជាច្បាប់ដ៏មានថាមពលដែលមិនអាចនឹកស្មានដល់ទៀតផង។ បើសិនអ្នកល្មើស

នឹងច្បាប់ទាំងនោះ អ្នកពិតជាប្រឈមនឹងការដាច់យ៉ៃ តែបើសិនអ្នកប្រតិបត្តិតាម លុយកាក់នឹងហូរចូលមកដូចចាក់ទឹក។

ដំបូងអ្នកត្រូវរៀនថា ប្រសិនបើចង់ធ្វើជាសេដ្ឋីឡឺកឺ អ្នកត្រូវតែ ប្តូរគំនិតរបស់អ្នកឲ្យបញ្ច្រាស់ទិស។  ចំណែកបន្ទាប់មក

អ្នកនឹងត្រូវរៀនពីវិធី ប្តូរជំនឿរបស់អ្នកឲ្យបញ្រ្ចាស់ទិស វិញ។

សួរថាហេតុអ្វី? ព្រោះភាពមានត្រូវបានត្រួតត្រាដោយច្បាប់ ២ ក្រៅពីច្បាប់ផ្នែករាងកាយទៅនៅមាន ច្បាប់ស្មារតី

មួយទៀត។

សេដ្ឋីឡឺកឺភាគច្រើនជឿលើច្បាប់ទាំង ២ នេះ និងដើរតាមគន្លងវា។

ខ្ញុំមិននិយាយលេងទេ អ្នកក៏ដឹងដែរថាសេដ្ឋីឡឺកឺមិនមែនមានឡើងមកតែម្នាក់ឯងឡើយ ពួកគេមានមិត្តភក្តិ មានទីប្រឹក្សា

មានអ្នកនាំផ្លូវ និងមានអ្នកជួយទំនុកបម្រុង។ សេដ្ឋីឡឺកឺអាចយល់ដល់ថាមពលអ្នកដទៃ សេដ្ឋីឡឺកឺចេះសុំជំនួយ អ្នកយល់រឿង

នោះហើយ។

ប៉ុន្តែនៅមានអាថ៌កំបាំងមួយប្រការទៀត ដែលនឹងប្តូរគំនិតរបស់អ្នកឲ្យ បញ្រ្ចាស់ទិស នោះគឺសេដ្ឋីឡឺកឺថែមទាំងអាចយល់

ដល់ថាមពលនៃ… អឺ… ខ្ញុំសូមហៅថា “ចក្រវាល” ទៅចុះ! សេដ្ឋីឡឺកឺមិនមែនពឹងពាក់តែធនធានផ្នែករាងកាយឬធនធានមនុស្ស

ដើម្បីទៅដល់គោលដៅតែម្យ៉ាងប៉ុណ្ណោះទេ តែពួកគេនៅមានធនធានផ្នែកស្មារតីផងដែរ។

 

ទស្សនៈអ្នកឡឺកឺដែលបានធ្វើសេដ្ឋី

ចូរប្តូរជំនឿរបស់អ្នកដើម្បីឲ្យមានការផ្លាស់ប្តូរ។

       សេដ្ឋីឡឺកឺភាគច្រើនជឿទៅលើច្បាប់ស្មារតីនៃភាពមានបាន ហើយមិនមែនគ្រាន់តែជឿប៉ុណ្ណោះទេ ពួកគេថែមទាំងអនុវត្ត

តាមគ្រប់តួអក្សរ។ សួរថា ហេតុអ្វី? ព្រោះសេដ្ឋីឡឺកឺដឹងរឿងដែល ត.ភ.ដ.យ. មិនដឹង។ សេដ្ឋីឡឺកឺដឹងថា ពេលមកដល់រឿង

នៃការសាងឋានៈឲ្យមាន ច្បាប់ផ្នែកស្មារតីរមែងស្ថិតនៅពីលើច្បាប់ផ្នែករាងកាយជានិច្ច។ ចូរជឿថា ប្រាក់គ្រប់សេនដែល

ចូលមកដល់អ្នក បានធ្វើដំណើរឆ្លងកាត់ចក្រវាលនៃភាពមានបាន ពោលគឺវាមានចំណាស់ប្រហាក់ប្រហែលនឹង

ពិភពលោកនេះដែរ។

នៅពេលខ្លះអ្នកខ្លះប្រហែលជាចង់រំលងត្រង់ចំនុចនេះខ្លាំងណាស់។ អ្នកប្រហែលជាកំពុងតែនិយាយនឹងខ្លួនឯងថា

“រឿងនេះចម្លែកខុសពីធម្មតាហួសពេកសម្រាប់ខ្ញុំ” ឬអ្នកកំពុងគិតថា “ខ្ញុំមានជំនឿខ្លាំងគ្រប់គ្រាន់ហើយ ព្រោះដូច្នេះ

ខ្ញុំមិនបាច់អានរឿងពួកនេះទេ”។ មនុស្សពីរបីនាក់កំពុងមួម៉ៅទៀតថា “អាមួយនេះលេចមុខចេញពីណាមកហ្ន៎!” ។ អ្នក

ប្រហែលកំពុងគិតថា “ខ្ញុំទិញសៀវភៅមួយក្បាលនេះមកដើម្បីភាពមានបាន មិនមែនចង់អានធម៌ទេសនានោះទេ” ។

ខ្ញុំសូមរំឭកម្តងទៀតថា គំនិតនៃច្បាប់ទាំងនេះ​ទាក់ទងគ្រប់សាសនាទាំងអស់ វាអាចប្រើបានទាំងមនុស្សកាន់ធម៌អាថ៌

ឬសូម្បីតែមនុស្សដែលមិនជឿសាសនា និងពេលនិយាយដល់ភាពជោគជ័យទាំងឡាយក្នុងជីវិតខ្ញុំ ខ្ញុំសូមលើកគុណសម្បត្តិ

ភាគច្រើនឲ្យច្បាប់ដែលខ្ញុំកំពុងនឹងប្រាប់អ្នកដូចតទៅនេះ ៖

ក្រៅពីនេះ ខ្ញុំនៅមានអ្នកអានដទៃទៀតដែលចាប់អារម្មណ៍មកជួយគាំទ្រគំនិតរបស់ខ្ញុំផងដែរ។

លើកតួរយ៉ាងដូចជា រាហ្វ វ៉ាល់ដូ អ៊ីម័សាន់អ្នកគិតម្នាក់ក្នុងចំណោមអ្នកគិតដ៏មហិមានៃសតវត្សទី ១៩ បានសរសេរក្នុង

“The Progerss of Culture” ថា “បុគ្គលឆ្នើមជាមនុស្សដែលមើលឃើញថា ថាមពលផ្នែកស្មារតីរឹងមាំជាងថាមពលនៃវត្ថុ

ណាៗទាំងអស់”

ឌីផ័ក ចូប្រា អ្នកនិពន្ធសៀភៅលក់ដាច់បំផុត និងជាអ្នកដឹងនាំផ្លូវចិត្តវិញ្ញាណមនុស្សរាប់លានប្រាប់ថា “មនុស្សយើងផ្គុំ

ឡើងដោយរាងកាយ ចិត្តគំនិតនិងស្មារតី! ស្មារតីជាធាតុផ្សំដ៏សំខាន់បំផុត ព្រោះវាតភ្ជាប់យើងទៅនឹងដើមកំណើត

នៃអ្វីៗគ្រប់យ៉ាង”  ហើយនោះក៏រួមទាំងភាពមានបានផងដែរ។

រែនឌី ហ្កេត អ្នកនិពន្ធសៀវភៅ Accept Your Abundance: Why You Are Supposed to Be Wealthy បានសេរសេរថា ៖

ខ្ញុំជឿថាលុយជា… ទង្វើរបស់ចក្រវាលគ្មានចំណុចបែងចែកអ្វីទាំងអស់ ពន្លឺព្រះអាទិត្យ ព្រះចន្ទពេញបូណ៌មី និងការដើរ

ទៅមកលើឆ្នេរខ្សាច់ ជារឿងផ្នែកស្មារតី។ សុខភាពល្អ ទំនាក់ទំនងប្រកបដោយក្តីសុខនិងក្តីស្រឡាញ់ក៏ជារឿងទាក់ទងនឹង

ស្មារតីដូចគ្នា… ហើយក៏ដូច​គ្នានឹងស្ថិរភាពខាងផ្នែកហិរញ្ញវត្ថុផ្ទះដ៏ស្កឹមស្កៃ សម្លៀកបំពាក់ដ៏ស្រស់បំព្រង និងរថយន្ត ដែលធ្វើឲ្យ

បេះដូងរបស់អ្នកញាប់ញ័រ! ព្រោះវិធីតែមួយគត់ដែលអ្នកនឹងទទួលបានគ្រប់គ្រងវត្ថុផ្សេងៗ គឺការធ្វើជាអ្នកឲ្យវត្ថុផ្លាស់ប្តូរដែល

មានតម្លៃស្មើគ្នា និងរស់នៅតាមច្បាប់ស្មារតីនៃភាពរីកចម្រើន។

Facebook Comments

Related Posts

មនុស្សល្អ ត្រូវ​ចេះ​សុខ​​ចិត្ត​ចាញ់​ប្រៀប​នៅ​ចំពោះ​មុខ

           មនុស្សល្អ ត្រូវតែចេះសុខចិត្តចាញ់ប្រៀប​នៅ​ចំពោះ​មុខ ដើម្បីដោះដូរជាមួយផលប្រយោជន៍ ផ្សេងៗ ដើម្បី​មាន​ជីវិត​រស់​នៅ​...

អត្ថប្រយោជន៍នៃការធ្វើការងារជាធីម

ភ្នំពេញ៖ អតីតតារាសម្តែងដែលមានសញ្ជាតិ ខ្មែរ-អ៉ីស្លាម លោក លី ឡានី បានស្ងាត់បាត់មុខពីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ ពោលគឺ ចាប់តាំងពីរៀបការជាមួយនឹង ភរិយារូបស្រស់ មកម៉្លេះ។ ហើយបើទោះបីជា...

ចំណុចចាប់ផ្តើមក្លាយជាអ្នកឡឺកឺដែលបានធ្វើសេដ្ឋី

ខ្ញុំធំឡើងនៅ នេតវើល វិនណិសស៊ី និងចូលរៀននៅសាលា ហ៊ិលវូតហាយ។ ខ្ញុំរៀនមិនបាននិទ្ទេស A រហូតទេ មិនបាន ធ្វើជាតំណាងសិស្សឡើងនិយាយលានៅថ្ងៃចុងក្រោយនៃការរៀនទេ...
izmir escort ataköy escort beylikdüzü escort ostim escort yenimahalle escort pursaklar escort dikimevi escort Ankara escort Antalya escort bakırköy escort avcılar escort Pendik escort porno sex giresun escort balikesir escort manisa escort istanbul escort rize escort bilecik escort eskisehir escort escort raf sistemleri raf sistemleri ankara sanal ofis sanal ofis ankara bahis ideal istanbul escort ankara escort ankara escort seks hikayeleri izmir escort kartal escort izmir escort kurtkoy escort alsancak escort izmir escort altyazılı porno ateşli sevişme türk seks mobil sikiş Bilyoner Canlı Bahis